ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៥និង២០១៦នឹងហួសពីក្តីសង្ឃឹម

ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៥និង២០១៦នឹងហួសពីក្តីសង្ឃឹម - ảnh 1
ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៥និង២០១៦នឹងហួសពីក្តីសង្ឃឹម (KT)



        Vovworld-ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៥និង​២០១៦
​នឹងហួសពីក្តីសង្ឃឹម។ នោះជាការចាត់ទុករបស់ធនាគារអភិវដ្ឍន៍អាស៊ី (ADB) ក្នុង
របាយការណ៍បច្ចុប្បន្នកម្មស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចទ្វីបអាស៊ីដែល​បាន​ប្រកាស
នាថ្ងៃទី២២កញ្ញានៅក្រុងហាណូយ។ ថ្លែងមតិនៅសន្និសីតកាសែត លោក Eric
Sidgwick នាយកជាតិធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ីប្រចាំនៅវៀតណាម​បានសង្កត់ធ្ងន់
ថា លទ្ធផលកំណើនសេដ្ឋកិច្ចរបស់វៀតណាមបានកែលំអរដោយ​កត្តាមួយចំនួន
ពិសេសគឺទិន្នផលមណ្ឌលផលិតកម្មឧស្សាហកម្មបានកើនឡើង​យ៉ាងខ្លាំង ចំណាយ
ប្រើប្រាស់បានកើនឡើងនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបាន​កែលំអរ។ តាមរបាយការណ៍
នេះថា ធនាគារអភិវឌ្ឍន៍អាស៊ីបានបង្កើនកំរិត​ព្យាករណ៍​កំណើន GDP របស់វៀតណាម
ឡើង៦,៥%ក្នុងឆ្នាំ២០១៥និង៦,៦%​នា​ឆ្នាំ​២០១៦។ នាយកជាតិធនាគារអភិវឌ្ឍន៍អាស៊ី
ប្រចាំនៅវៀតណាមបានចាត់​ទុក​ថា វៀតណាមត្រូវបន្តដំណើរការរៀបចំរចនាសម្ព័ន្ធ
និងកែទម្រង់មណ្ឌលហិរញ្ញវត្ថុ​ស៊ីជម្រៅថែមទៀតលើកកំពស់ទិន្នផលនិងជំរុញ
សមត្ថភាពប្រកួតប្រជែង​អន្តរជាតិរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ