ល្បឿនឆ្លងរាលដាកនៃជំងឺកូវីដ ១៩ នៅលើពិភពលោកកំពុងថយចុះ

(VOVWORLD) - យោងតាមការស្ថិតិរបស់គេហទំព័រ worldometers.info ថាគិតត្រឹមព្រឹកថ្ងៃទី ៧ ខែកុម្ភៈ (ម៉ោង UCT) ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ១០៦ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ២,៣ លាននាក់ផងដែរ។

អ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) លោកស្រី Maria van Kerkhovenនាពេលថ្មីៗនេះបានប្រកាសថា យោងតាមការសិក្សាស្រាវជ្រាវរបស់  WHO ថា ល្បឿនឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅលើពិភពលោកកំពុងថយចុះ។ យោងតាមអ្នកជំនាញរូបនេះថា នេះគឺជា សញ្ញាល្អនៅពេលដែលចំនួនករណីឆ្លងថ្មីមាននិន្នាការថយចុះជារៀងរាល់ថ្ងៃនៅតាមប្រទេសជាច្រើននៅលើពិភពលោក។ មូលហេតុដែលធ្វើឲ្យ ល្បឿនឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅលើពិភពលោកកំពុងថយចុះគឺដោយសារប្រទេសជាច្រើនបានអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក្នុងនោះមានការចាក់វ៉ាក់សាំងបង្ការជំងឺយ៉ាងទូលំទូលាយផងដែរ។

សូមបញ្ជាក់ដែរថា យោងតាមការស្ថិតិរបស់គេហទំព័រ worldometers.info ថាគិតត្រឹមព្រឹកថ្ងៃទី ៧ ខែកុម្ភៈ (ម៉ោង UCT) ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ១០៦ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ២,៣ លាននាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ