លីប៊ីប្រឆាំងជំទាស់ចំពោះការវាយប្រហាររបស់អាមេរិកនៅរដ្ឋធានី Tripoli

លីប៊ីប្រឆាំងជំទាស់ចំពោះការវាយប្រហាររបស់អាមេរិកនៅរដ្ឋធានី Tripoli - ảnh 1
នាយករដ្ឋមន្ត្រីលីប៊ី លោក Ali Zeidan (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ៦ តុលា នាយករដ្ឋមន្ត្រីលីប៊ី លោក Ali Zeidan បានស្នើឲ្យ រដ្ឋអំណាចអាមេរិកពន្យល់អំពីការវាយប្រហារយោធានៅរដ្ឋធានី Tripoli សំដៅ
ចាប់ខ្លួនប្រជាពលរដ្ឋលីប៊ីម្នាក់ដែលត្រូវបានតាមចាប់ខ្លួនពីបទវាយប្រហារដោយ
គ្រប់បែកតម្រង់ទៅលើស្ថានទូតអាមេរិកប្រចាំនៅ Kenya និង Tanzania នាឆ្នាំ ១៩៩៨
។ មុននោះ វិមានបញ្ចកោណបានប្រកាសថា៖ មេដឹកនាំជួរមុខ នៃក្រុមភេវរកម្ម Al
Qaeda ដែលបានហៅថា៖ Abu Anas al-Liby ត្រូវបានកំលាំង កងទ័ពអាមេរិកចាប់
ខ្លួននៅរដ្ឋធានី Tripoli នាថ្ងៃទី ៥ តុលា។ ការចាប់ឃុំខ្លួន ពោលខាងលើបានបញ្ចប់
ជាផ្លូវការក្នុងដំណើរការដេញតាមចាប់ខ្លួនរបស់នាយកដ្ឋានស៊ើបអង្កេតសហរដ្ឋ
អាមេរិកចំពោះបណ្ដាភេវរករគ្រោះថ្នាក់បំផុតក្នុងរយៈពេល ១៥ ឆ្នាំកន្លង មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ