លីប៊ីរាំងស្កាត់ជនចំណាកស្រុកប្រមាណ ៤០០ នាក់ដែលកំពុងស្វែងរកវិធីចូល អឺរ៉ុប

(VOVWORLD) - លីប៊ីបានធ្លាក់ចូលក្នុងភាពចលាចល បន្ទាប់ពីប្រធានាធិបតី លោក Moammar Gadhafi ត្រូវបានផ្តួលរលំកាលពីឆ្នាំ ២០១១ ហើយបានក្លាយជាចំណុចឆ្លងកាត់ដ៏សំខាន់មួយ សម្រាប់ជនចំណាកស្រុក។

អង្គការអន្តរជាតិអន្តោប្រវេសន៍ (IOM) នាថ្ងៃទី ២៥ ខែឧសភា បានឲ្យដឹងថា៖ ទីភ្នាក់ងារការពារឆ្នេរសមុទ្ររបស់លីប៊ីបានរាំងស្កាត់ជនចំណាកស្រុកប្រមាណ ៤០០ នាក់ ដែលធ្វើដំណើរចូលអឺរ៉ុប មកពីឆ្នេរសមុទ្រមេឌីទែរ៉ាណេ នៃប្រទេសនេះ ក្នុងរយៈពេល ២ ថ្ងៃកន្លងទៅ ហើយបញ្ជូនមនុស្សទាំងនេះទៅកាន់មជ្ឈមណ្ឌលឃុំឃាំងមួយកន្លែងនៅរដ្ឋធានី Tripoli របស់លីប៊ី។ ដូច្នេះហើយ ក្នុងខែនេះ មានមនុស្សសរុបចំនួន ១ ពាន់នាក់បានព្យាយាមឆ្លងដែន បើទោះជាលីប៊ីបានបិទច្រកទ្វារព្រំដែនអន្តរជាតិនានា សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ក៏ដោយ។

សូមបញ្ជាក់ដែរថា លីប៊ីបានធ្លាក់ចូលក្នុងភាពចលាចល បន្ទាប់ពីប្រធានាធិបតី លោក Moammar Gadhafi ត្រូវបានផ្តួលរលំកាលពីឆ្នាំ ២០១១ ហើយបានក្លាយជាចំណុចឆ្លងកាត់ដ៏សំខាន់មួយ សម្រាប់ជនចំណាកស្រុកមកពីទ្វីបអាហ្វ្រិក និងបណ្ដាប្រទេសអារ៉ាប់ ដើម្បីឆ្ពោះទៅកាន់បណ្តាប្រទេសអឺរ៉ុប សំដៅគេចចេញពីសង្គ្រាម និងភាពក្រីក្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ