លីបេរីយ៉ា៖ខេត្តទី៣ត្រូវទុកដោយឡែកដោយសារអាសន្នរោគ Ebola

លីបេរីយ៉ា៖ខេត្តទី៣ត្រូវទុកដោយឡែកដោយសារអាសន្នរោគ Ebola - ảnh 1
លីបេរីយ៉ា៖ខេត្តទី៣ត្រូវទុកដោយឡែកដោយសារអាសន្នរោគ Ebola (VTC)

        Vovworld-ប្រធានាធិបតីលីបេរីយ៉ាលោក Johnson Sirleaf នាថ្ងៃទី១១​សីហា​​
បាន​ប្រកាសថា​កងទ័ពនៃប្រទេសនេះទទួលបានបទបញ្ជាទុកនៅដាច់ដោយ
ឡែក​ខេត្ត Lofa ក្នុងស្ថានភាពមិនឲ្យអ្នកណាចេញចូលសំដៅឃ្លាំមើលគ្រប់គ្រង
និង​ទប់​ស្កាត់អាសន្នរោគ Ebola។ នេះជាខេត្តទី៣ហើយនៅលីបេរីយ៉ាត្រូវទុក
នៅដាច់ដោយ​ឡែកដើម្បីបង្ការការរីករានដាលរបស់វីរុសដ៏គ្រោះថ្នាក់នេះ។ ក្នុង
សារដែលបាន​ផ្សាយលើស្ថានីយ៍ផ្សាយសម្លេងជាតិនោះ ប្រធានាធិបតី Sirleaf
បានឲ្យដឹងថា គ្មានអ្នកណានឹងបានអនុញាត្តចេញចូលខេត្ត Lofa ឡើយ។
ប្រធានាធិបតីបាន​ចេញសារាចរណ៍ឲ្យកងទ័ពឃ្លាំមើលការទុកនៅដាច់ដោយ
ឡែកទន្ទឹមនឹងនោះសន្យា​ខំប្រឹងប្រែងដើម្បីធានាស្បៀងអាហារដោយបានផ្គត់
ផ្គងគ្រប់គ្រាន់។ មុននោះ​ខេត្ត​ចំនួន២នៅភាគកណ្ដាលលីបេរីយ៉ាគឺ Boma និង
Grand Cape Mount ដែល​ត្រូវ​ទុកនៅដាច់ដោយឡែកដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ