លីប៊ីអំពាវនាវឲ្យចលនាជនប្រដាប់អាវុធប្រឆាំងនឹង IS

លីប៊ីអំពាវនាវឲ្យចលនាជនប្រដាប់អាវុធប្រឆាំងនឹង IS - ảnh 1
លីប៊ីអំពាវនាវឲ្យចលនាជនប្រដាប់អាវុធប្រឆាំងនឹង IS (Image: VNA)





(VOVworld) -  នាថ្ងៃទី ៣១ ឧសភា រដ្ឋាភិបាលស្វ័យប្រកាសនៃភាគីឥស្លាមដែល
មាន ទីស្តីការនៅរដ្ឋធានី Tripoli របស់ប្រទេសលីប៊ី បានអំពាវនាវឲ្យចលនាជន
ប្រដាប់អាវុធប្រឆាំងនឹងអង្គការភេវរកម្ម “រដ្ឋឥស្លាមស្វ័យប្រកាស”  (IS) បន្ទាប់ពី ​
IS  ប្រកាស់ទទួលខុសអំពីការវាយប្រហារអត្តឈាតដោយគ្រាប់បែកដែលធ្វើឲ្យ
ទាហានគាំទ្ររដ្ឋាភិបាលស្វ័យប្រហាសចំនួន ៥ នាក់ត្រូវស្លាប់​ហើយប្រកាស
សង្គ្រាម ជាមួយសម្ព័ន្ធភាពជនប្រដាប់អាវុធ “អារុណលីប៊ី” ដែលកំពុងត្រួតពិនិត្យ
រដ្ឋធានីនេះ​ទៀតផង។ ក្នុងសេចក្តីប្រកាសមួយ អ្នកប្រមុខរដ្ឋាភិបាលឥស្លាមស្វ័យ
ប្រកាស លោក Mohammed Khalifa Al Guwail ក៏បានដាស់តឿនសហគមន៍អន្តរជាតិ
ផ្តល់ជំនួយខាង បច្ចេកទេសភ័ស្តុភារនិងចារកម្មដើម្បីប្រឆាំងនឹង IS។ ទន្ទឹមនឹងនោះ
លោក​​ Al Guwail បានសង្កត់ធ្ងន់ថា៖ IS គឺជាការគំរាមកំហែងដ៏ធំធេងចំពោះ
សន្តិសុខរបស់លីប៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ