វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ១ លានដូសឧបត្ថម្ភដោយជប៉ុនបានបញ្ចូនមកវៀតណាមនៅដើមខែកក្កដា

(VOVWORLD) - ក្រសួងសុខាភិបាលបានប្រកាសថា វ៉ាក់សាំងការពារ កូវីដ-១៩ ចំនួន ១ លានដូស ដោយរដ្ឋាភិបាលជប៉ុនប្រកាសជួយឧបត្ថម្ភវៀតណាមកាលពីថ្ងៃទី ២៦ ខែមិថុនា បានមកកាន់វៀតណាមក្នុងថ្ងៃទី ១ កក្កដា និងទី ៨ កក្កដា។

ដូច្នេះ រួមជាមួយកញ្ចប់វ៉ាក់សាំងឧបត្ថម្ភដោយជប៉ុននៅថ្ងៃទី ១៦ ខែមិថុនាមក ជប៉ុនបានផ្តល់ជំនួយឧបត្ថម្ភវ៉ាក់សាំងការពារកូវីដ ១៩  របស់ក្រុមហ៊ុន AstraZeneca ជាង ២ លានដូសទៀតសម្រាប់វៀតណាម។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានឲ្យដឹងថា វៀតណាម គឺជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលបានទទួលជំនួយវ៉ាក់សាំងការពារកូវីដ - ១៩ ពីប្រទេស ជប៉ុន។ ហើយវៀតណាមប្តេជ្ញាប្រើប្រាស់វ៉ាក់សាំងនេះយ៉ាងមានប្រសិទ្ធភាពនិងរហ័សបំផុត។ យោងតាមក្រសួងសុខាភិបាល ការទទួលវ៉ាក់សាំងការពារកូវីដ - ១៩ ពីរដ្ឋាភិបាលនិងប្រជាជនជប៉ុននៅពេលនេះគឺទាន់ពេលវេលាដែលបានចូលរួមចំណែកជួយវៀតណាមទប់ស្កាត់ការឆ្លងរាលដាល ជំងឺដ៏កាចសាហាវនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ