វគ្គជម្រុះ World Cup 2022៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមបានយកឈ្នះលើក្រុមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី

(VOVWORLD) -  នាយប់ថ្ងៃទី ៧ ខែមិថុនា ការប្រកួតបាល់ទាត់ ក្នុងក្របខ័ណ្ឌវគ្គជម្រុះទី២  ពូល G  នៃព្រឹត្តិការណ៍ World Cup ២០២២ តំបន់ទ្វីបអាស៊ី  បានប្រព្រឹត្តទៅនៅអេមីរ៉ាតអារ៉ាប់រួម (UAE)។ ក្រុមកីឡាបាល់ទាត់វៀតណាមបានយកឈ្នះ លើក្រុមកីឡាបាលទាត់ឥណ្ឌូណេស៊ីដោយលទ្ធផល ៤-០។ 

ចាប់ផ្តើមការប្រកួតដែលទាមទារយកពិន្ទុមុនឥណ្ឌូណេស៊ី គ្រូបង្វឹកលោក Park Hang-seo អនុញ្ញាតឱ្យក្រុមបាល់ទាត់វៀតណាមវាយលុកតាំងពីដើមទី។ ប៉ុន្តែក្នុងវគ្គទី ១ វៀតណាមមិនបាន រកគ្រាប់បាល់ណាមួយឡើយ ដោយសារខ្សៃការពារដ៏រឹងមាំរបស់ឥណ្ឌូនេស៊ី។ ចូលដល់វគ្គទី ២ វៀត ណាមបន្តប្រើយុទ្ធសាស្ស្តវាយលុកខ្លាំងក្លា និងទាត់បញ្ជូលទីរបស់ឥណ្ឌូណេស៊ីបានចំនួន ៤ គ្រាប់ សម្រេចដោយកីឡាករ Tien Linh, Quang Hai, Cong Phuong និង Van Thanh។

ដោយយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិថៃក្នុងលទ្ធផល ៤-០ លើឥណ្ឌូណេស៊ី វៀតណាមបន្តនាំមុខក្នុងពូល G ដោយមាន ១៤ ពិន្ទុ ហើយមានប្រៀបនៅចំពោះមុខការប្រកួតជាមួយម៉ាឡេស៊ីនាពេលខាងមុខ។

យោងតាមសហព័ន្ធបាល់ទាត់វៀតណាម ក្រោយពីដណ្តើមបានជ័យជំនះ ប្រធានរដ្ឋនិងប្រធានរដ្ឋសភាបានជូនពរ កោតសរសើរដល់សហព័ន្ធបាល់ទាត់វៀតណាម ក្រុមគ្រូបង្វឹក ក្រុមបាល់ទាត់និងកីឡាករទាំងអស់ ហើយលើកទឹកចិត្តឱ្យក្រុមបាល់ទាត់ បន្តរក្សាស្មារតីនៃការប្តេជ្ញាចិត្ត ផ្តោតអារម្មណ៍លើការប្រកួតនៅសល់ ២ទៀត ដើម្បីយកសំបុត្រទៅដល់វគ្គជម្រុះចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២៕


ប្រតិកម្មទៅវិញ

ផ្សេងៗ