វគ្គផ្តាច់ព្រ័ត្រការប្រឡងអាវផាយស្ត្រីជនជាតិវៀតណាមនៅទូទាំងអឺរ៉ុប និងឆែក

(VOVWORLD) -នាយប់ថ្ងៃទី ១៥ មិថុនា នៅសណ្ឋាគារ Top Hotel នៅទីក្រុង Praha របស់ សាធារណរដ្ឋ កបានប្រព្រឹត្តិទៅ វគ្គផ្តាច់ព្រ័ត្រការប្រឡងអាវផាយ នៅទូទាំងអឺរ៉ុប ដោយទាក់ទាញបានការចូលរួមរបស់បេក្ខនារីស្រស់ស្អាតចំនួន ៩០ រូប មកពីប្រទេសចំនួន ១៣។ 
 
វគ្គផ្តាច់ព្រ័ត្រការប្រឡងអាវផាយស្ត្រីជនជាតិវៀតណាមនៅទូទាំងអឺរ៉ុប និងឆែក - ảnh 1បវរកញ្ញា Michaela Haladova បានឲ្យដឹងថានាងចាប់អារម្មណ៍ចំពោះសំលៀកបំពាក់អាវផាយរបស់វៀតណាមណាស់

ការប្រឡងថ្នាក់ទ្វីបអឺរ៉ុបនេះត្រូវបានរៀបចំឡើងក្រោមការគាំពាររបស់សហព័ន្សមាគមជនវៀតណាមប្រចាំនៅអឺរ៉ុប និងមជ្ឈឹមសមាគមជនវៀតណាមប្រចាំនៅឆែកសំដៅលើកតម្កើងសោភ័ណភាពនៃអាវផាយប្រពៃណីវៀតណាម ហើយតាមនោះពង្រឹងទំនាក់ទំនងរវាងសហគមន៍ ផ្សាព្វផ្សាយវប្បធម៌វៀតណាមទៅកាន់ប្រទេសឆែក។

ស្ដីពីគំនិតរៀបចំការប្រឡងនេះ លោក Pham Gia Hau ប្រធានសមាគមវប្បធម៌និងសិល្បៈវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក និងជាប្រធានគណៈមេប្រយោគបានឲ្យដឹងថា៖

“យើងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ស្ត្រីក្នុងសង្គម ប៉ុន្តែដើម្បីលើកកម្ពស់សោភ័ណភាពរបស់ស្ត្រីឲ្យបានល្អប្រសើរថែមទៀត យើងសង្ឈឹមថានឹងមានការប្រឡងមួយ ក្នុងនោះយើងអាចជួយឧបត្ថម្ភស្ត្រីអំពីសំលៀកបំពាក់អាវផាយ ហើយតាមនោះសោភ័ណភាពរបស់ស្ត្រីកាន់តែលេចធ្លោ នៅក្នុងសហគមន៍ ។ នេះគឺជាក្ដីសុបិនរបស់សិប្បករ ដើម្បីតភ្ចាប់ជាមួយសហគមន៍ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ