វិញ្ញាបនប័ត្រឌីជីថលកូវីដរបស់អឺរ៉ុបជួយស្ដារ ៧០% នៃការដឹកជញ្ជូនផ្លូវអាកាស

(VOVWORLD) - ប្រកាសទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី២ កញ្ញា អ្នកនាំពាក្យនៃគណៈ កម្មាធិការអឺរ៉ុប (EC) បានសង្កត់ធ្ងន់ថា វិញ្ញាបនប័ត្រ ឌីជីថលអំពីកូវីដ ១៩ របស់ EU គឺជានិមិត្តរូបនៃទ្វីបអឺរ៉ុបមួយដ៏បើកចំហនិងប្រកបដោយសុវត្ថិភាព។ 

វិញ្ញាបនប័ត្រឌីជីថលកូវីដរបស់អឺរ៉ុបជួយស្ដារ ៧០% នៃការដឹកជញ្ជូនផ្លូវអាកាស - ảnh 1វិញ្ញាបនប័ត្រឌីជីថលអំពីកូវីដ ១៩ និងលិខិតឆ្លងដែន។ (រូបថត៖ AFP/VNA)
សហភាពអឺរ៉ុប (EU) ចាត់ទុក វិញ្ញាបនប័ត្រឌីជីថលអំពីកូវីដ ១៩ របស់ប្លុក នេះ គឺជាជោគជ័យមួយ ពីព្រោះបានស្ដារជាង៧០%នៃការធ្វើដំណើរតាមផ្លូវ អាកាស ដែលត្រូវកាត់បន្ថយដោយសារតែការរីករាលដាលនៃវីរុស SARS-CoV-2។ ប្រកាសទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី២ កញ្ញា អ្នកនាំពាក្យនៃគណៈ កម្មាធិការអឺរ៉ុប (EC) បានសង្កត់ធ្ងន់ថា វិញ្ញាបនប័ត្រឌីជីថលអំពីកូវីដ ១៩ របស់ EU គឺជានិមិត្តរូបនៃទ្វីបអឺរ៉ុបមួយដ៏បើកចំហនិងប្រកបដោយសុវត្ថិភាព។ វានាំមក នូវជំនឿជាក់ជូនភ្ញៀវទេសចរដើម្បីធ្វើដំណើរប្រកបដោយសុវត្ថិភាពនៅ EU ក្នុង រដូវក្ដៅនេះ។ វាក៏ជួយសម្រួលដល់សមត្ថកិច្ចនិងក្រុមហ៊ុនអាកាសចរណ៍ក្នុងការ ត្រួតពិនិត្យលិខិតបទដ្ឋានចាំបាច់ផងដែរ។ គួរបញ្ជាក់ថា វិញ្ញាបនប័ត្រឌីជីថល អំពីកូវីដ ១៩ របស់ EU ត្រូវបានចេញផ្សាយដើម្បីបង្កលក្ខណៈងាយស្រួលដល់ ការធ្វើដំណើរប្រកបដោយសុវត្ថិភាពរវាងប្រទេសសមាជិក EU ក្នុងអំឡុងពេល នៃជម្ងឺរាតត្បាត។ ចាប់ពីការបង្ហាញមុខកាលពីខែកក្កដាកន្លងទៅ គេបានចេញ ផ្សាយវិញ្ញាបនប័ត្រសរុបចំនួន៤០០លានស្លឹក។ EC បានឲ្យដឹងថា ប្រទេសជា ច្រើនលើពិភពលោកបានចុះបញ្ជីចូលរួមគំនិតផ្ដួចផ្ដើមនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ