វណ្ណកម្មចំនួន៨របស់វិទ្យុសម្លេងវៀតណាមទទួលបានរង្វាន់សារព័ត៌មានជាតិឆ្នាំ២០១៣

វណ្ណកម្មចំនួន៨របស់វិទ្យុសម្លេងវៀតណាមទទួលបានរង្វាន់សារព័ត៌មានជាតិឆ្នាំ២០១៣ - ảnh 1
វណ្ណកម្មចំនួន៨របស់វិទ្យុសម្លេងវៀតណាមទទួលបានរង្វាន់សារព័ត៌មានជាតិឆ្នាំ២០១៣ (VOV)

        Vovworld-នាព្រឹកថ្ងៃទី១៦មិថុនានៅទីក្រុងហាណូយ ក្រុមប្រឹក្សារង្វាន់​សារ​ព័ត៌មានជាតិបានរៀបចំសន្និសីទកាសែតដើម្បីប្រកាសលទ្ធផលនៃរង្វាន់សារ
ព័ត៌មាន​ជាតិលើកទី៨ឆ្នាំ២០១៣។ វិទ្យុសម្លេងវៀតណាមទទួលបានស្នាដៃខ្ពស់
ក្នុង​មធ្យោបាយឃោសនាមហាជនទាំង៣គឺផ្សាយសម្លេង កាសែតនិងកាសែត​
អេលិចត្រូនិក។​វិទ្យុសម្លេងវៀតណាមមានវណ្ណកម្មចំនួន៨ទទួលបានរង្វាន់​ក្នុង​
នោះ​មាន២រង្វាន់ថ្នាក់ A ៣រង្វាន់ថ្នាក់ B ។ រង្វាន់សារព័ត៌មានជាតិលើកទី៨​មាន​ការចូលរួមរបស់វណ្ណកម្មចំនួន១៦៦៥របស់អ្នកនិពន្ធនៅបណ្ដាស្ថាប័នសារ
ព័ត៌មានក្នុងប្រទេស។

        ពិធីប្រគល់រង្វាន់នឹងបានរៀបចំឡើងនៅទីក្រុងហាណូយនាយប់ថ្ងៃទី២១
មិថុនា ក្នុងឱកាសរំលឹកខួបលើកទី៨៩នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ