វៀតណាម- Botswana បង្កើនទំនាក់ទំនងមិត្តភាពប្រពៃណីលើគ្រប់វិស័យ

វៀតណាម- Botswana  បង្កើនទំនាក់ទំនងមិត្តភាពប្រពៃណីលើគ្រប់វិស័យ - ảnh 1
វៀតណាម- Botswana បង្កើនទំនាក់ទំនងមិត្តភាពប្រពៃណីលើគ្រប់វិស័យ (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ៦ មិថុនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Botswana
លោក Le Huy Hoang បានជូនសារតាំងដល់ប្រធានាធិបតីនៃប្រទេសនេះ
លោក Seretse Khama Ian Khama នៅរដ្ឋធានី Gaborone។ ក្នុងពិធីនោះ
ឯកអគ្គរដ្ឋទូត Le Huy Hoang បានបញ្ជូនសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ
វៀតណាមលោក Truong Tan Sang និងបណ្ដាថ្នាក់ដឹកនាំរបស់បក្សរដ្ឋវៀតណាម
ប្រធានាធិបតី Botswana ទៅបំពេញទស្សនកិច្ចនៅវៀតណាម ព្រមទាំង អះអាង
នូវគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពប្រពៃណីរបស់រដ្ឋាភិបាលវៀតណាម
ជាមួយរដ្ឋាភិបាលនិងប្រជាជន Botswana ឲ្យបានខ្លាំងក្លាថែមទៀត។ ឯកអគ្គរដ្ឋ
ទូត  Le Huy Hoang បានស្នើឲ្យរដ្ឋាភិ បាល Botswana គាំទ្រវៀតណាមក្នុង
ការឈរឈ្មោះចូលក្នុងក្រុមប្រឹក្សាប្រតិបត្តិ របស់ UNESCO ក្រុមប្រឹក្សា
សេដ្ឋកិច្ចសង្គម (ECOSOS) និងក្រិមប្រឹក្សាសន្តិសុខនៃ អ.ស.ប. ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ