វៀតណាម - កម្ពុជាបង្កើនការបណ្តុះបណ្តាលនិងការហ្វឹកហ្វឺនសម្រាប់កម្មាភិបាលយោធា

(VOVWORLD) -នាល្ងាចថ្ងៃទី ២២ ឧសភា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ទោលោក Pham Van Giang  ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានទទួលជួបសន្ទនាជាមួយគណប្រតិភូ ដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។
វៀតណាម - កម្ពុជាបង្កើនការបណ្តុះបណ្តាលនិងការហ្វឹកហ្វឺនសម្រាប់កម្មាភិបាលយោធា - ảnh 1វៀតណាម - កម្ពុជាបង្កើនការបណ្តុះបណ្តាលនិងការហ្វឹកហ្វឺនសម្រាប់កម្មាភិបាលយោធា 

នាល្ងាចថ្ងៃទី ២២ ឧសភា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ទោលោក Pham Van Giang  ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានទទួលជួបសន្ទនាជាមួយគណប្រតិភូរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា ដែលដឹកនាំដោយឧត្តមសេនីយ៍ឯកលោកភួងស៊ីផាន  អនុរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណកម្មាធិការជ្រើសរើស និងបណ្ដុះបណ្ដាលក្រសួងការពារជាតិកម្ពុជា។ នៅទីនេះ ឧត្តមសេនីទោលោក Pham Van Giang  បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនារយៈពេលកន្លងទៅបានរួមចំណែកពង្រឹងកម្លាំងយោធា រក្សាសន្ដិសុខ នយោបាយ ស្ថិរភាពសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយ។ លោកបានស្នើឲ្យភាគីទាំងពីរនារយៈពេលខាងមុខគប្បីរួមសហការ ជំនះពុះពារលើការលំបាកក្នុងការជ្រើសរើស និងបណ្ដុះបណ្ដាលសិក្ខាកាមយោធា និងហ្វឹកហ្វឺនសម្រាប់កម្មាភិបាលនៃកងយោធពលខេមរភូមិន្ទ ។ ឧត្តមសេនីយ៍ឯកលោកភួងស៊ីផាន មានបំណងថានារយៈពេលខាងមុខ ក្រសួងការពារប្រទេសវៀតណាមបន្តបង្កលក្ខណៈងាយស្រួល ជួយឧបត្ថម្ភ កងយោធពលខេមរភូមិន្ទក្នុងការបណ្តុះបណ្តាល បំពាក់បំប៉ន់សម្រាប់កម្មភិបាល រួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយរួម និងស្ថាប័នទទួលបន្ទុកជ្រើសរើស និងបណ្ដុះបណ្ដាលនៃកងទ័ពទាំងពីរនិយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ