វៀតណាម៖ ជំងឺរាតត្បាតកូវីដ ១៩ មាននិន្នាការថយចុះយ៉ាងខ្លាំង

(VOVWORLD) - យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី ២២ ខែមេសា លើប្រព័ន្ធជាតិគ្រប់គ្រងករណីជំងឺកូវីដ-១៩ បានកត់ត្រាករណីថ្មីចំនួន ១១.១៦០ ករណី ថយចុះចំនួន ៨៦៩ ករណី បើធៀបនឹងថ្ងៃមុនក្នុងខេត្ត ក្រុង ៥៩/៦៣។

យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល ជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមមាននិន្នាការថយចុះយ៉ាងខ្លាំង ក្នុងរយៈពេល ៣០ ថ្ងៃកន្លងមកនេះ; ចំនួនករណីឆ្លងក្នុងសហគមន៍បានថយចុះចំនួន ៥៦,៥%; ការស្លាប់ថយចុះ ៦០,៥%;  ករណីដែលកំពុងព្យាបាលនៅមន្ទីរពេទ្យបានថយចុះ ៤៤,៩%; ករណីធ្ងន់ធ្ងរ និងគ្រោះថ្នាក់ បានថយចុះ ៣៨,៦%។

យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី ២២ ខែមេសា លើប្រព័ន្ធជាតិគ្រប់គ្រងករណីជំងឺកូវីដ-១៩ បានកត់ត្រាករណីថ្មីចំនួន ១១.១៦០ ករណី ថយចុះចំនួន ៨៦៩ ករណី បើធៀបនឹងថ្ងៃមុនក្នុងខេត្ត ក្រុង ៥៩/៦៣។

ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ១២ ក្នុងចំណោមប្រទេសនិងដែនដីចំនួន ២២៧ ខណៈពេលដែលមានសមាមាត្រនៃការឆ្លងក្នុងមួយលាននាក់ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ១០៤ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២២៧។ ចំនួនករណីស្លាប់ដោយសារជំងឺកូវីដ-១៩ នៅវៀតណាម គិតមកដល់ពេលនេះមានចំនួន ៤២.៩៩៨នាក់ ស្មើនឹង ០,៤% នៃចំនួនករណីឆ្លងសរុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ