វៀតណាម - ជាដៃគូអាទិភាពក្នុងគោលនយោបាយ "ឆ្ពោះទៅទិសខាងកើត" របស់ហុងគ្រី

(VOVWORLD) - វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយហុងគ្រី - ដៃគូប្រពៃណី ហើយក៏ជាដៃគូគ្រប់ជ្រុងជ្រោយតែមួយគត់របស់វៀតណាមនៅតំបន់អឺរ៉ុបកណ្តាល - អឺរ៉ុខាងកើត។
វៀតណាម - ជាដៃគូអាទិភាពក្នុងគោលនយោបាយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang និងអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសេដ្ឋកិច្ចកិច្ចការបរទេសហុងគ្រីលោកស្រី Bihari Katalin បានធ្វើជាសហប្រធានកិច្ចពិគ្រោះយោបល់នយោបាយ

នៅទីស្នាក់ការក្រសួងការបរទេស និងសេដ្ឋកិច្ចកិច្ចការបរទេសហុងគ្រីនៅទីក្រុង Budapest នាពេលថ្មីៗនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang និងអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសេដ្ឋកិច្ចកិច្ចការបរទេសហុងគ្រីលោកស្រី Bihari Katalin បានធ្វើជាសហប្រធានកិច្ចពិគ្រោះយោបល់នយោបាយដើម្បីពិភាក្សាអំពីស្ថានភាពកិច្ចសហប្រតិបត្តិការ និងទិសដៅជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងហុងគ្រី។ មុននេះ អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានជួបសន្ទនាជាមួយរដ្ឋលេខាធិការក្រសួងការបរទេសហុងគ្រីលោក Sztaray Péter។

ក្នុងជំនួបទាំងនេះ អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានវាយតម្លៃខ្ពស់ចំពោះការដែល ហុងគ្រីបានចាត់ទុកវៀតណាមជាដៃគូអាទិភាពក្នុងគោលនយោបាយពង្រឹង និងពង្រីកទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយហុងគ្រី - ដៃគូប្រពៃណី ហើយក៏ជាដៃគូគ្រប់ជ្រុងជ្រោយតែមួយគត់របស់វៀតណាមនៅតំបន់អឺរ៉ុបកណ្តាល - អឺរ៉ុខាងកើត។

ភាគីហុងគ្រីវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលសេដ្ឋកិច្ច-សង្គម ដែលវៀតណាមសម្រេចបាននាពេលកន្លងមក ព្រមទាំងតួនាទី និងឋានៈ អន្តរជាតិ និងក្នុងតំបន់របស់វៀតណាម ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលជាដៃគូអាទិភាពក្នុងគោលនយោបាយ “ឆ្ពោះទៅទិសខាងកើត” របស់ហុងគ្រី។ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ