វៀតណាម - ទួរគីសហការគ្នាក្នុងវិស័យវិទ្យាសាស្ត្រ

(VOVWORLD) -គណៈប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម (VASS) ដឹកនាំដោយ សាស្ត្រចារ្យបណ្ឌិត Nguyen Quang Thuan ប្រធាន VASS ទើបបាន បំពេញទស្សនកិច្ចការងារនៅប្រទេសទួរគីក្នុងគោលបំណងបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រជាមួយអង្គការស្រាវជ្រាវជួរមុខនៃ ប្រទេសទួរគី។
វៀតណាម - ទួរគីសហការគ្នាក្នុងវិស័យវិទ្យាសាស្ត្រ - ảnh 1 វៀតណាម និងទួរគី បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ

នៅទីក្រុង Ankara (ប្រទេសទួរគី) គណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក សាស្រ្តាចារ្យបណ្ឌិត Ahmet Cevat ACARS  ប្រធានបណ្ឌិត្យ សភាវិទ្យាសាស្ត្រទួរគី (TUBA) និង លោកបណ្ឌិត Ufuk Ulutas ប្រធាន មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្ត (SAM) នៃក្រសួងការបរទេសទួរគី ព្រមទាំង ជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យបណ្ឌិត Senay Yalcin នាយកសាក លវិទ្យាល័យ Bahcesehir នៅទីក្រុង Istanbul ផងដែរ។

ក្នុងជំនួបទាំងនេះ លោក Nguyen Quang Thuan បានឲ្យដឹងថា ភាគីទាំងពីរនៅមានសក្តានុពលច្រើនក្នុងកិច្ចសហប្រតិបត្តិការនិងស្នើឲ្យបង្កើន ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ក្នុងនោះរួមមានវិស័យស្រាវជ្រាវនិងផ្លាស់ប្តូរការសិក្សារវាងស្ថាប័នស្រាវជ្រាវនៃប្រទេសទាំងពីរ។ រីឯភាគីទួរគីមានគោល បំណងចង់ឱ្យភាគីទាំងពីរបន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ