វៀតណាម និង GEAPP សហប្រតិបត្តិការអភិវឌ្ឍន៍ទីផ្សារថាមពលកកើតឡើងវិញ

(VOVWORLD) - កាលពីថ្ងៃទី ២២ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀត ណាម លោក Tran Hong Ha បានទទួលជួបលោក Simon Harford នាយកមូលនិធិ សម្ព័ន្ធភាពថាមពលសកលសម្រាប់មនុស្សនិងផែនដី (GEAPP)។ 

វៀតណាម និង GEAPP សហប្រតិបត្តិការអភិវឌ្ឍន៍ទីផ្សារថាមពលកកើតឡើងវិញ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀត ណាម លោក Tran Hong Ha ទទួលជួបលោក Simon Harford នាយកមូលនិធិសម្ព័ន្ធភាពថាមពលសកលសម្រាប់មនុស្សនិងផែនដី (GEAPP)។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា តាមរយៈការចូលរួមក្នុងកិច្ចព្រមព្រៀងភាពជា ដៃគូសម្រាប់ការបំប្លែងថាមពលដោយសមភាព (JETP) វៀតណាមមានបំណងចង់ ទទួលបានការពិគ្រោះយោបល់ និងជំនួយបច្ចេកទេសពីដៃគូអន្តរជាតិក្នុងដំណើរការ អនុវត្តន៍កិច្ចព្រមព្រៀង; ស្នើឲ្យដៃគូអន្តរជាតិ ក្នុងនោះ GEAPP បន្តពិគ្រោះយោបល់ និងជួយឧបត្ថម្ភវៀតណាមក្នុងការកសាងគោលនយោបាយ បរិយាកាសគតិយុត្ត អំណោយផលក្នុងការវិនិយោគ ការដេញថ្លៃ ឥណទាន និងការអភិវឌ្ឍទីផ្សារថាមពល កកើតឡើងវិញ… សម្រាប់គម្រោងបំប្លែងថាមពលក្នុងក្របខ័ណ្ឌ JETP។ ពីនោះ រួម ចំណែកដល់ការអនុវត្តគោលដៅបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធសូន្យ រួមចំណែកដល់ការ ការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់និងសកល លោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ