វៀតណាម និងអូស្ត្រាលីលើកកំពស់ទំនាក់ទំនង​ដល់កម្រិត​ភាពជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

(VOVWORLD) - បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវភរិយាបានចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍ និងផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោកជំទាវភរិយា។
វៀតណាម និងអូស្ត្រាលីលើកកំពស់ទំនាក់ទំនង​ដល់កម្រិត​ភាពជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានផ្លាស់ប្តូរឯកសារចុះហត្ថលេខា។ រូបថត៖ VOV

នាព្រឹកថ្ងៃទី ៧ មីនា នៅទីក្រុង Canberra ប្រទេសអូស្ត្រាលី នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងលោកជំទាវភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវភរិយាបានចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍ និងផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោកជំទាវភរិយា។

ក្នុងជំនួបពិភាក្សាការងារ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានឯកភាពគ្នាលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយបានពិភាក្សា និងឯកភាពសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ទិសដៅសំខាន់ៗ នាំកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ក្នុងនោះមានទំនុកចិត្តនយោបាយ ការទូតកម្រិតខ្ពស់ជាង និងយុទ្ធសាស្ត្រជាង ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគប្រកបដោយបរិយាប័ន្ន ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតងឲ្យកាន់តែខ្លាំងក្លាថែមទៀត យោគយល់គ្នា និងចែករំលែកបន្ថែមអំពីកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ។ ក្នុងឱកាសនេះ វៀតណាម និងអូស្ត្រាលីបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការដែលប្រទេសទាំងពីរបានតម្លើងថ្នាក់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្នុងជំនួបជាមួយសារព័ត៌មានក្រោយពីកិច្ចពិភាក្សានាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានឲ្យដឹងថា៖ វៀតណាម - អូស្ត្រាលីបានតម្លើងថ្នាក់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរយ៉ាងស៊ីជម្រៅ ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលលើគ្រប់វិស័យ។  

វៀតណាម និងអូស្ត្រាលីលើកកំពស់ទំនាក់ទំនង​ដល់កម្រិត​ភាពជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 2នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh ។ រូបថត៖ VOV

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពគ្នាបន្តសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ព្រមទាំងមានគោលបំណងថាជម្លោះជុំវិញពិភពលោក នឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ ដោយសន្តិវិធី បង្កើនជំនួយមនុស្សធម៌ មិនប្រើប្រាស់កម្លាំងអាវុធ ឬគម្រាមកំហែងប្រើប្រាស់កម្លាំងអាវុធ គោរពច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។

អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើតដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ឯកភាពគ្នាផ្លាស់ប្តូរ ចែករំលែកព័ត៌មាន និងពង្រឹងកិច្ចសហប្រតិបត្តិការ ខិតខំប្រឹងប្រែងប្រែក្លាយសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ភាគីទាំងពីរបានឯកភាពគ្នាបង្ករាល់លក្ខណៈងាយស្រួលធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវជូនប្រជាជន សហគ្រាសនៃប្រទេសទាំងពីរ ដែលរស់នៅ ធ្វើការ និងសិក្សារៀភនសូត្រនៅប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ