វៀតណាម - បរិយាកាសធ្វើអាជីវកម្មពោរពេញទៅដោយយថាទស្សន៍នៅអាស៊ីអាគ្នេយ៍

វៀតណាម - បរិយាកាសធ្វើអាជីវកម្មពោរពេញទៅដោយយថាទស្សន៍នៅអាស៊ីអាគ្នេយ៍ - ảnh 1
រដ្ឋធានីហាណូយពេលរាត្រី

(VOVworld) - ទំព័រណ៍អេឡិចត្រូនិកនៃកាសែត “Bangkok Post” នាថ្ងៃទី២៨ ធ្នូ​ បាន
ចុះផ្សាយអត្ថបទស្ដីអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចនៅវៀតណាម ដែលក្នុងនោះ
ចាត់ទុកថា ពេលនេះជាពេលវេលាដែលវិនិយោគិនគប្បីចូលទៅធ្វើអាជីវកម្មនៅ
ខឿនសេដ្ឋកិច្ចពោរពេញទៅដោយយថាទស្សន៍នៅអាស៊ីអាគ្នេយ៍នេះ។អត្ថបទនេះ
បានស្រង់សម្ដីរបស់លោក Sanan Angubolkul ប្រធានសមាគមន៍អង្គភាពអាជីវកម្មថៃ
 - វៀតណាម ចាត់ទុកថា វៀតណាមនិងថៃអាចបង្កើតឡើងកម្លាំង សេដ្ឋកិច្ចដ៏ធំធេង
ហើយក្លាយទៅជាប្រភពកម្លាំងចលករកំណើនសំរាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
លោក Sanan បានអំពាវនាវឲ្យវិនិយោគិនថៃមកវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម
ដោយសាររដ្ឋាភិបាលវៀតណាមកំពុងជំរុញការដោះ ស្រាយភាពទល់ច្រកអាជីវកម្ម
កែលំអរហេដ្ឋារចនាសម្ព័ន្ធនិងរបៀងសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ