វៀតណាម រួមជាមួយបណ្ដាប្រទេសនឹងខិតខំប្រឹងប្រែង ដើម្បី​អាស៊ានជំរុញ​តួនាទីជាមជ្ឈភាពក្នុងតំបន់

(VOVWORLD) - វៀតណាមនឹងខិតខំប្រឹងប្រែងរួមសហការជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីឆ្ពោះទៅរកសហគមន៍សាមគ្គីភាព ឯករាជ្យ ខ្លួនទីពឹងខ្លួន។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុសម្លេងវៀតណាមនាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ត្រី Vu Tien Trong ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិផ្នែកការពារជាតិ នៃក្រសួងការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០២០ ក្នុងនាមជាប្រធានអាស៊ាននោះ វៀតណាមនឹងខិតខំប្រឹងប្រែងរួមសហការជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីឆ្ពោះទៅរកសហគមន៍សាមគ្គីភាព ឯករាជ្យ ខ្លួនទីពឹងខ្លួន។ លោក Vu Tien Trong បានសង្កត់ធ្ងន់ថា៖

វៀតណាម រួមជាមួយបណ្ដាប្រទេសនឹងខិតខំប្រឹងប្រែង ដើម្បី​អាស៊ានជំរុញ​តួនាទីជាមជ្ឈភាពក្នុងតំបន់ - ảnh 1 លោកឧត្តមសេនីយ៍ត្រី Vu Tien Trong ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិផ្នែកការពារជាតិ នៃក្រសួងការពារប្រទេសវៀតណាម

“ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ នោះ វៀតណាម នឹងផ្ដល់អាទិភាពលើការជំរុញសាមគ្គីភាពរបស់អាស៊ាន។ ទីពីរគឺ ផ្សារភ្ជាប់ការទទួលខុសត្រូវរវាងសហគមន៍ជាមួយបណ្ដាប្រទេសជាសមាជិក និងផលប្រយោជន៍របស់អាស៊ានជាមួយបណ្ដាប្រទេសនៅក្នុងតំបន់។ យើងត្រូវគ្រប់គ្រងល្អនូវទំនាក់ទំនងជាមួយប្រទេសមហាអំណាច ហើយការប្រកួតប្រជែងក្នុងតំបន់ នាបច្ចុប្បន្ន គឺ មានឥទ្ធិពលខ្លាំងណាស់។ ហេតុដូច្នេះហើយ នាឆ្នាំ ២០២០ វៀតណាមនឹងខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសអាស៊ានឆ្ពោះទៅអាស៊ានមួយប្រកបដោយសាមគ្គីភាព ឯកភាព ឯករាជ្យ និងខ្លួនទីពឹងខ្លួន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ