វៀតណាម - អេហ្ស៊ីបបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

(VOVWORLD) - នៅសិក្ខាសាលា សហគ្រាសប្រទេសទាំងពីរបានចាត់ទុកថា ដើម្បីធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនោះ ភាគីនីមួយៗគួរស្វែងរកដៃគូ ចូលរួមបណ្ដាសិក្ខាសាលា ពិព័រណ៍និងបង្កើនការផ្លាស់ប្តូរដោយផ្ទាល់រវាងសហគ្រាសនាំចូលនិងនាំចេញ។

  នាថ្ងៃទី ២ ខែធ្នូ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនិងសមាគមសហគ្រិនអេហ្ស៊ីបបានរៀបចំសិក្ខាសាលាជំរុញពាណិជ្ជកម្មរវាងប្រទេសវៀតណាមនិងអេហ្ស៊ីប ដោយមានការចូលរួមពីសហគ្រាសនាំចូលនិងនាំចេញជាច្រើនរបស់ប្រទេសទាំងពីរ។ នៅសិក្ខាសាលា សហគ្រាសប្រទេសទាំងពីរបានចាត់ទុកថា ដើម្បីធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនោះ ភាគីនីមួយៗគួរស្វែងរកដៃគូ ចូលរួមបណ្ដាសិក្ខាសាលា ពិព័រណ៍និងបង្កើនការផ្លាស់ប្តូរដោយផ្ទាល់រវាងសហគ្រាសនាំចូលនិងនាំចេញ។ បណ្ដាសហគ្រាសអាចសហការគ្នានិងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកលើតម្រូវការទីផ្សារដែលប្រទេសនីមួយៗមានប្រៀបខ្លាំង។ ក្រៅពីនេះ កិច្ចសហប្រតិបត្តិការទេសចរណ៍ក៏ជាវិស័យកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លានៅគ្រប់ប្រទេស។ សហគ្រាសប្រទេសទាំងពីរមានឱកាសសហប្រតិបត្តិការក្នុងវិស័យជាច្រើន ឧស្សាហកម្មថ្មីដូចជា ប្រេងរ៉ែ ឧស្ម័ន ធនាគារ។ តាមសមាគមសហគ្រិនអេហ្ស៊ីប សិក្ខាសាលាជាឱកាសល្អសម្រាប់សហគ្រាសប្រទេសទាំងពីរផ្លាស់ប្តូរ សហប្រតិបត្តិការនិងរួមគ្នាជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី ចែករំលែកព័ត៌មាន ស្នើដំណោះស្រាយ យន្តការគាំទ្រសហគ្រាសជាមួយរដ្ឋាភិបាល ក្រសួងនិងសាខាប្រទេសទាំងពីរ។ សមាគមសហគ្រិនអេហ្ស៊ីបបានជឿជាក់ថា ចំណូលពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើងយ៉ាងខ្លាំងនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ