វៀតណាម - អេហ្ស៊ីបបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ដូចគ្នា

(VOVWORLD)-នាព្រឹកថ្ងៃទី៦ខែកញ្ញាពិធីទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីអេហ្ស៊ីប ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡា រឹក នៅវិមានប្រធានរដ្ឋ។ បន្ទាប់ពីពិធីនេះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានជួបចរចារជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fatah El Sisi ។ ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងអេហ្ស៊ីបបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ 
វៀតណាម - អេហ្ស៊ីបបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ដូចគ្នា - ảnh 1

វៀតណាម - អេហ្ស៊ីបបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ដូចគ្នា

នាព្រឹកថ្ងៃទី៦ខែកញ្ញាពិធីទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីអេហ្ស៊ីបត្រូវបានប្រារព្ធឡើងយ៉ាងមហោឡា រឹក នៅវិមានប្រធានរដ្ឋ។ បន្ទាប់ពីពិធីនេះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានជួបចរចារជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fatah El Sisi ។ ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងអេហ្ស៊ីបបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៦៣មក។ ប៉ុន្តែ រហូតមកដល់ពេលនេះ ប្រទេសទាំងពីរមិនទាន់មានការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ប្រមុខរដ្ឋ។ ដូច្នេះដំណើរទស្សនកិច្ចលើកនេះរបស់លោកប្រធានាធិបតី Abdel Fatah El Sisi មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរដែលរួមចំណែកដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។

នៅក្នុងកិច្ចចរចា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពលើវិធានការជាក់លាក់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យជាច្រើននាពេលអនាគត។

នៅលើឆាកនយោបាយលោកប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានាធិបតី A.Sisi បានអះអាងថា៖ នឹងបន្តគាំទ្រនិងជួយគ្នាទៅវិញទៅមកដើម្បីរួមគ្នាអភិវឌ្ឍន៍។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ រៀបចំការពិគ្រោះយោបល់ជាទៀងទាត់លើបញ្ហាដែលទាក់ទងគ្នាទៅវិញទៅមក បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិការក្នុងតំបន់និងអន្តរជាតិ ជាពិសេសក្របខ័ណ្ឌ អង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធនិងហ្វ្រង់កូហ្វូនី។

លើវិស័យសេដ្ឋកិច្ចថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នា ជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់មួយ ពាន់លានដុល្លារអាមេរិក នាក្នុងពេលខាងមុខ បង្កលក្ខណះងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដូចជា៖ ទូរគមនាគមន៍ កសិកម្ម កែច្នៃកសិផល…លៗ

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីបណ្ដាបញ្ហានៅតំបន់និងអន្តរជាតិដែលបានយកចិត្តទុកដាក់ដូចគ្នាផងដែរ។

បន្ទាប់ពីការចរចារនេះ ប្រធាន Tran Dai Quang និងប្រធានាធិបតីអេហ្ស៊ីប លោក A. Sisi បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុនៃសម័យប្រជុំលើកទី ៥ នៃគណៈកម្មការអន្តររដ្ឋាភិបាលរដ្ឋាភិបាល វៀតណាម - អេហ្ស៊ីបនិងឯកសារសហប្រតិបត្តិការផ្សេងៗ ដូចជា៖ វប្បធម៌ ទេសចរណ៍ ដឹកជញ្ជូននិងជលផល។ ថ្លែងមតិក្នុងសន្និសីទកាសែត ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖

“ ដោយមានគ្រឹះដ្ឋានដ៏រឹងមាំ ដែលត្រូវបានពូនជ្រុំដោយឥតឈប់ឈរក្នុងរយៈពេលជាង 54 ឆ្នាំកន្លង មក រួមជាមួយសក្តានុពលនិងការខិតខំប្រឹងប្រែងដ៏ធំធេងរបស់ភាគីទាំងពីរ ខ្ញុំជឿជាក់ថាទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការចម្រុះរវាងវៀតណាមនិងអេហ្ស៊ីបអភិវឌ្ឍន៍ខ្លាំងក្លា កាន់តែស៊ីជម្រៅ  ប្រសិទ្ធ ភាពនិងជាក់ស្តែងដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីររួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ