វៀតណាម - ឥណ្ឌាបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគនិងធ្វើអាជីវកម្ម

(VOVWORLD) -  នារសៀលថ្ងៃទី ១៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម និងស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម រួមជាមួយសហព័ន្ធឧស្សា ហកម្មឥណ្ឌា សហការជាមួយភ្នាក់ងារពាក់ព័ន្ធដទៃទៀតនៃប្រទេសទាំងពីរ រៀបចំវេទិកាធុរកិច្ច វៀតណាម - ឥណ្ឌា។

វៀតណាម - ឥណ្ឌាបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគនិងធ្វើអាជីវកម្ម  - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung

ថ្លែងក្នុងពិធី ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ឥណ្ឌាជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតទាំង១០ របស់វៀត ណាម។ ដើម្បីទទួលបានតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥ ពាន់ លានដុល្លានាពេលខាងមុខ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានលើកឡើងថា ភាគីទាំងពីរ គប្បីបង្កើនការវិនិយោគលើបណ្តាវិស័យដែលឥណ្ឌាមានឧត្តមភាពនិងវៀត ណាមមានតម្រូវការ។ ជាពិសេស ជម្រុញការត ភ្ជាប់វិស័យអាកាសចរណ៍និងនាវាចរណ៍ដោយលុបចោលជាជំហានៗរាល់ របាំងពាណិជ្ជកម្ម និងបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញរបស់ប្រទេសទាំងពីរត្រូវបាននាំចេញនាំចូលទៅវិញទៅមក។

ចំណែក ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind បានឲ្យដឹងថា សហគ្រាសនៃប្រទេសទាំងពីរកំពុងមានឱកាសសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដូចជា៖ បច្ចេក វិទ្យាព័ត៌មាន សេដ្ឋកិច្ចឌីជីថល ថាមពលកកើតឡើងវិញ សុខភាព វិស័យកសិកម្មនិងអាកាសចរណ៍ជាដើម។ ឥណ្ឌាក៏ចង់រៀនសូត្រពីវៀតណាមក្នុងវិស័យអភិ វឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងនិងទេសចរណ៍ ការចាប់ផ្តើមអាជីព និងការច្នៃប្រឌិតក្នុងបរិបទបដិវត្តឧស្សាហកម្ម ៤.០ ផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ