វៀតណាមកាន់តួនាទីជាប្រធាននៃសន្និសីទរំសាយសព្វាវុធឆ្នាំ ២០១៩

(VOVWORLD) - នាថ្ងៃទី ២៥ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៃទីក្រុងហ្សឺណែវប្រទេសស្វីស ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូវៀតណាម ប្រចាំនៅទីក្រុងហ្សឺណែវ លោក Duong Chi Dung បានធ្វើជាប្រធានកិច្ចប្រជុំពេញអង្គលើកទីមួយនៃសន្និសីទរំសាយសព្វាវុធ (CD) ក្នុងអាណត្តិដែលវៀតណាមកាន់ដំណែងជាប្រធាន CD ផងដែរ (ពោលគឺចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ 2019 និងចាប់ពីថ្ងៃទី ២៩ ខែកក្កដាដល់ថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០១៩)។
វៀតណាមកាន់តួនាទីជាប្រធាននៃសន្និសីទរំសាយសព្វាវុធឆ្នាំ ២០១៩ - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ ក្រសួងការបរទេស) 

នៅទីនេះ លោកឯកអគ្គរដ្ឋទូត Duong Chi Dung បានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃយន្តការពហុភាគី ដើម្បីដោះស្រាយរាល់បញ្ហារួមចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ ដោយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់វៀត ណាមដែលចូលរួមយ៉ាងសកម្មនិងមានទំនួលខុសត្រូវនៅក្នុងការងាររបស់សហគមន៍អន្តរជាតិលើវិស័យនេះ។ ឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹមថា បណ្តាប្រទេសជាសមាជិកនឹងបង្ហាញនូវឆន្ទៈរបស់ខ្លួន ដោយរួមចំណែកដើម្បីជំរុញឲ្យសន្និសីទសម្រេចបាននូវលទ្ធផលល្អប្រសើរបំផុត។

ក្នុងការពិភាក្សា បណ្ដាប្រទេសបានសម្តែងនូវការរំពឹងទុករបស់ខ្លួនអំពីអាណត្តិជាប្រ ធាន CD របស់វៀតណាម ដោយអះអាងនូវការគាំទ្ររបស់ខ្លួនចំពោះគំនិតផ្តួចផ្តើមនិងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម និងត្រៀមជាស្រេច សហការគ្នាដើម្បីជំរុញកិច្ចការនៃសន្និសីទនេះ។ បណ្ដាប្រទេសបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់  វៀតណាមក្នុងការអញ្ជើញអគ្គលេខាធិការអាស៊ានឱ្យចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងសន្និសីទ ដោយបានកោតសរសើរពីតួនាទីនិងការចូលរួមរបស់អង្គការក្នុងតំបន់រួមទាំងអាស៊ានក្នុងវិស័យរំសាយសព្វាវុធនិយាយដោយឡែកនិងការរក្សាសន្តិភាព សន្តិសុខអន្តរជាតិនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ