វៀតណាមកើន១០កាំក្នុងតារាងរៀបចំណាត់ថ្នាក់សមត្ថភាពប្រកួតប្រជែងសកលឆ្នាំ២០១៩

(VOVWORLD) - របាយការណ៍ឆ្នាំនេះរបស់ WEF ក៏បានវាយតម្លៃចំពោះសមត្ថភាពប្រកួត ប្រជែងនៃខឿនសេដ្ឋកិច្ចចំនួន១៤១ទូទាំងពិភពលោក ដោយឈរលើសន្ទស្សន៍ ស្នូលចំនួន១០៣ រួមមានអាត្រាអតិផរណា ទ្រង់ទ្រាយទីផ្សារ ប្រព័ន្ធហិរញ្ញវត្ថុ ពន្ធគយ បរិយាកាសអាជីវកម្ម និងកម្លាំងពលករជាដើម។ 
វៀតណាមកើន១០កាំក្នុងតារាងរៀបចំណាត់ថ្នាក់សមត្ថភាពប្រកួតប្រជែងសកលឆ្នាំ២០១៩ - ảnh 1ទិដ្ឋភាពនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម 

តាមការវាយតម្លៃថ្មីបំផុតរបស់វេទិការសេដ្ឋកិច្ចពិភពលោក (WEF) បាន អោយដឹងថា សន្ទស្សន៍សមត្ថភាពប្រកួតប្រជែងសកល (GCI) របស់វៀតណាម បានកើនឡើងចំណាត់ទី៦៧ ពោលគឺកើន ១០កាំនិង៣,៥ពិន្ទុក្នុងរង្វង់មួយឆ្នាំកន្លងទៅ។ វៀតណាមក៏ត្រូវបានកត់សម្គាល់ថា ជាប្រទេសដែលមានការកើនឡើងពិន្ទុយ៉ាង ខ្ពស់បំផុតទូទាំងពិភពលោកផងដែរ។

        របាយការណ៍ឆ្នាំនេះរបស់ WEF ក៏បានវាយតម្លៃចំពោះសមត្ថភាពប្រកួត ប្រជែងនៃខឿនសេដ្ឋកិច្ចចំនួន១៤១ទូទាំងពិភពលោក ដោយឈរលើសន្ទស្សន៍ ស្នូលចំនួន១០៣ រួមមានអាត្រាអតិផរណា ទ្រង់ទ្រាយទីផ្សារ ប្រព័ន្ធហិរញ្ញវត្ថុ ពន្ធគយ បរិយាកាសអាជីវកម្ម និងកម្លាំងពលករជាដើម។ WEF បានប្រើប្រាស់មាត្រដ្ឋាន ពិន្ទុទៅ១០០ដើម្បីវាយតម្លៃចំពោះសន្ទស្សន៍នីមួយៗនោះ។ វៀតណាមមាន សន្ទស្សន៍ចំនួន២ដែលទទួលបាន១០០ពិន្ទុនោះគឺអាត្រាអតិផរណាស្ថិរភាពបំផុតលើពិភពលោក និងលទ្ធភាពកើតមានឡើងភេរវកម្មទាបបំផុតលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ