វៀតណាមកំពុងបើកទ្វារសេដ្ឋកិច្ចឡើងវិញជាជំហានៗ

(VOVWORLD) - ជាមួយនឹងអត្រាចាក់វ៉ាក់សាំងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះវៀតណាម កំពុងបើកទ្វារសេដ្ឋកិច្ចឡើងវិញជាជំហានៗ។ 
វៀតណាមកំពុងបើកទ្វារសេដ្ឋកិច្ចឡើងវិញជាជំហានៗ - ảnh 1ប្រជាជនធ្វើដំណើរនៅទីក្រុងហូជីមិញ (រូបថត៖ កាសែត)

នេះគឺជាប្រាសាសន៍របស់លោក Patrick Haverman អនុប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍នៃ អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។ លោកបានចាត់ទុកថា តាមរយៈការរៀបចំមុខសញ្ញាចាក់វ៉ាក់សាំង ដោយផ្ដល់អាទិភាពជូនក្រុមមនុស្សងាយរងគ្រោះនោះ វៀតណាមអាចបើកខឿនសេដ្ឋកិច្ចឡើងវិញជាជំហានៗ ដោយមានការប្រុងប្រយ័ត្ន។

 លោក Patrick Haverman បានឲ្យដឹងថា នាពេលកន្លងទៅ កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំតាមអនឡាញ ដោយបានប្រកាសរបាយការណ៍ចំនួនពីរ ស្ដីពីការវាយតម្លៃលើផលប៉ះពាល់សេដ្ឋកិច្ចសង្គមនៃជំងឺកូវីដ ១៩ចំពោះក្រុមគ្រួសារងាយរងគ្រោះនៅវៀតណាម ហើយវាយតម្លៃលើការរៀបចំ និងអនុវត្តន៍កញ្ចប់ជំនួយទីពីររបស់រដ្ឋាភិបាលជូនប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩។ លោកក៏បានចាត់ទុកថា វៀតណាមអាចជួយសម្រួលកំណើន ការងារធ្វើ និងប្រាក់ចំណូលតាមរយៈកម្មវិធីជួយឧបត្ថម្ភសាច់ប្រាក់ធំជាង សម្រាប់ក្រុមគ្រួសារដែលមានស្ថានភាពរស់នៅលំបាក។

ដើម្បីសម្រេចឲ្យបានគោលដៅពីរទន្ទឹមគ្នា គឺជួយឧបត្ថម្ភក្រុមគ្រួសារដែលមានស្ថានភាពរស់នៅលំបាក និងជំរុញកំណើនសេដ្ឋកិច្ចនោះ លោក Patrick Haverman បានចាត់ទុកថា វៀតណាមចាំបាច់ត្រូវអនុវត្តន៍កម្មវិធីជួយឧបត្ថម្ភសាច់ប្រាក់កាន់តែឆាប់គឺកាន់តែល្អ។ ពោលគឺអនុវត្តន៍កញ្ចប់ជួយឧបត្ថម្ភជូនកុមារដែលមានអាយុក្រោម ៦ ឆ្នាំ មនុស្សចាស់ជរា ដែលមានអាយុពី ៦០ ឆ្នាំឡើងទៅ រួមទាំងមនុស្សចាស់ជរាដែលមានអាយុពី ៨០ ឆ្នាំឡើងទៅ ដែលជាមុខសញ្ញាគាំពារសង្គមជាប្រចាំ ដោយលក្ខខ័ណ្ឌថា ពួកគេគ្មានប្រាក់សោធននិវត្តន៍ និងចាជនពិការ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ