វៀតណាមកំពុងបន្តកែទម្រង់ច្បាប់

(VOVWORLD) - អ្នកនាំពាក្យ ក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានអះអាងថា នាបច្ចុប្បន្នការ កាត់ទោសប្រហារជីវិតចំណុះអធិបតេយ្យភាពជាតិនិងយុត្តិធម៌ព្រហ្មទណ្ឌ នៅតែ ជាការពិតជាក់ស្ដែងក្នុងប្រព័ន្ធច្បាប់នៃប្រទេសជាច្រើនលើពិភពលោក។

នាថ្ងៃទី១១ ខែមេសា នៅសន្និសីទកាសែតជាប្រចាំសប្ដាហ៍របស់ក្រសួងការ បរទេសវៀតណាម ឆ្លើយសំណួរស្ដីពីសេចក្ដីជូនដំណឹងចេញផ្សាយដោយអង្គការ លើកលែងទោសអន្តរជាតិនាពេលថ្មីៗនេះដែលអោយដឹងថា វៀតណាមឈរ លំដាប់ទី៤លើពិភពលោកអំពីបរិមាណទោសប្រហារជីវិតនោះ អ្នកនាំពាក្យ ក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានអះអាងថា នាបច្ចុប្បន្នការ កាត់ទោសប្រហារជីវិតចំណុះអធិបតេយ្យភាពជាតិនិងយុត្តិធម៌ព្រហ្មទណ្ឌ នៅតែ ជាការពិតជាក់ស្ដែងក្នុងប្រព័ន្ធច្បាប់នៃប្រទេសជាច្រើនលើពិភពលោក។ ការ បញ្ឈប់ឬលុបចោលទោសប្រការជីវិតក៏ត្រូវបានចែងនៅក្នុងសន្ធិសញ្ញាអន្តរជាតិជាសារវ័ន្តស្ដីពីសិទ្ធិមនុស្សដែលវៀតណាមជាសមាជិកផងដែរ។

        “នៅវៀតណាម ការកាត់ទោសនិងអនុវត្តន៍សាលក្រមប្រហារជីវិត ត្រឹមតែ បានអនុវត្តន៍ចំពោះបទល្មើសធ្ងន់ធ្ងរពិសេសមួយចំនួនតែប៉ុណ្ណោះ ហើយសម ស្របនឹងសន្ធិសញ្ញាស្ដីពីបណ្ដាសិទ្ធិស៊ីវិលនយោបាយ ផងដែរ។ ការជំនុំជម្រះ មនុស្សរំលោភច្បាប់យោងតាមបទល្មើសនានាដែលអាចត្រូវផ្ដន្ទាទោស ឡើងដល់ទៅការប្រហារជីវិត ត្រូវបានដំណើរការតាមនីតិវិធីដ៏ស្អិតរមួតដែលបាន ចែងក្នុងច្បាប់ព្រហ្មទណ្ឌវៀតណាម ព្រមទាំងធានាសិទ្ធិរបស់ជនជាប់ចោទ ធានា លក្ខណៈសាធារណៈ តម្លាភាពនិងសមភាព។ ក្នុងដំណើរការកែទម្រង់ច្បាប់ វៀត ណាមក៏បានកាត់បន្ថយជាច្រើនលើកច្រើនសាបរិមាណ បទល្មើសដែលអាចត្រូវ ផ្ដន្ទាទោសឡើងដល់ទៅការប្រហារជីវិតផងដែរ។ នាពេលថ្មីៗនេះ វៀតណាមបាន លុបចោលទោសប្រហារជីវិតចំពោះបទល្មើសចំនួន៨ ហើយកំណត់ថា មនុស្ស មានអាយុតិចជាង១៨ឆ្នាំ មនុស្សកំពុងចិញ្ចឹមកូនមានអាយុតិចជាង៣៦ខែ និង មនុស្សមានអាយុ៧៥ឆ្នាំឡើងទៅនឹងមិនត្រូវកាត់ទោសប្រហារជីវិតឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ