វៀតណាមកំពុងសកម្មកែសម្រួលរបៀបរបបសំដៅឆ្លើយតបទៅនឹងតម្រូវការនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤

(VOVworld)-នៅក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទី
ក្រុង Davos ប្រទេសស្វីស នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
បានអញ្ជើញចូលរួមសម័យប្រជុំស្តីពី “អភិបាលកិច្ចរឹងមាំក្នុងកិច្ចការបដិវត្តន៍ឧស្សា
 ហកម្មលើកទី៤” និងជួបសម្តែងការគួរសម ពិភាគ្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រ
ទេសមួយចំនួនដែលចូលរួមក្នុងសន្និសីទ WEF លើកនេះផងដែរ។

វៀតណាមកំពុងសកម្មកែសម្រួលរបៀបរបបសំដៅឆ្លើយតបទៅនឹងតម្រូវការនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានធនាគារ Standard Chartered
លោក Jose Vinals


        នៅក្នុងសម័យប្រជុំស្តីពី   “អភិបាលកិច្ចរឹងមាំក្នុងកិច្ចការបដិវត្តន៍ឧស្សាហកម្ម
 លើកទី៤” នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា រដ្ឋាភិបាល
 នៃប្រទេសទាំងអស់ គប្បីខ្នះខ្នែងកែសម្រួលរបៀបរបប សេចក្តីកំណត់និងគោល
នយោបាយ សំដៅឆ្លើយតបតម្រូវការអភិវឌ្ឍន៍ដែលកិច្ចការបដិវត្តន៍ឧស្សាហកម្ម
លើកទី៤បាន​ដាក់ចេញ។ លោក Nguyen Xuan Phuc ក៏បានគូសបញ្ជាក់ថា​ វៀត
ណាម​កំពុង សកម្មអនុវត្តគោលនយោបាយជម្រុញការចាប់ផ្តើមអាជីព ផ្លាស់ប្តូរថ្មី
ការច្នៃប្រឌិត ជម្រុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាននិងកសាងរដ្ឋាភិបាលអេឡិចត្រូ
និក។

        ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko នាយករដ្ឋ
មន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យ​ប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិ
ការសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំបណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជា ដើម។
រីឯប្រធានាធិបតី​លោក Proshenko វិញបានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រៀមខ្លួនជា
 ស្រេចជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍និង
ការពារជាតិជាមួយវៀតណាម។

        ក្នុងការទទួលជួបជាមួយប្រធានធនាគារ Standard Chartered Jose Vinals លោក
 Nguyen Xuan Phuc បានស្នើឲ្យ Standard Chartered ចែករំលែកបទ ពិសោធន៍និង
ជួយឧបត្ថម្ភធនាគាពាណិជ្ជកម្មនានារបស់វៀតណាម ដំណើរសកម្ម ភាពលើបណ្តា
ទីផ្សារអន្តរជាតិ។

        ក្នុងការផ្លាស់ប្តូរយោបល់ជាមួយនាយកប្រតិបត្តិរបស់ Facebook លោកស្រី
 Sheryl Sandberg វិញ នាយិការ Sandbergមានបំណងជួយឧបត្ថម្ភអង្គភាពអាជីវកម្ម
 ធុនតូចនិងមធ្យមវៀតណាមធ្វើអាជីវកម្មតាមរយៈបណ្តាញ Facebook។

        អញ្ជើញទទួលជួបជាមួយប្រធានទទួលបន្ទុកពាណិជ្ជកម្មនៃក្រុមហ៊ុនផ្សព្វ
ផ្សាយ CNN អន្តរជាតិ លោក Rani R.Raad នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានសង្កត់ធ្ងន់ថា វៀតណាមពិតជានឹងជាទីមកដល់ទាក់ទាញសម្រាប់ស្ថាប័ន
សារព័ត៌មានបរទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ