វៀតណាមក្លាយទៅជាមិត្តទំនិញធំបំផុតរបស់ចិនក្នុងអាស៊ាន

(VOVWORLD) -នាបច្ចុប្បន្ននេះ វៀតណាមបានក្លាយទៅជាមិត្តទំនិញធំបំផុតរបស់ចិន ក្នុង អាស៊ាន។ នេះគឺជាព័ត៌មានដែលទីប្រឹក្សាទទួលបន្ទុកពាណិជ្ជកម្មស្ថានទូតចិនប្រចាំនៅវៀតណាម លោក Hu Sou Jin បានឲ្យដឹងថាក្នុងសន្និសីទកាសែតនៅទីក្រុងហាណូយ។
វៀតណាមក្លាយទៅជាមិត្តទំនិញធំបំផុតរបស់ចិនក្នុងអាស៊ាន - ảnh 1ទិដ្ឋភាពសន្និសីទកាសែតដែលស្ថានទូតចិនប្រចាំនៅវៀតណាមបានរៀបចំនៅទីក្រុងហាណូយ

យោងតាម លោក Hu Sou Jin ក្នុងឆមាសទី១ឆ្នាំនេះ តម្លៃប្រាក់ពាណិជ្ជកម្ម សរុប រវាងចិន និងវៀតណាមទទួលបានប្រមាណ ៦៦ ពាន់លានដុលារអាមេរិក។ ល្បឿនកំណើននៃការនាំចេញរបស់ចិនទៅកាន់វៀតណាមទទួលបានប្រមាណ ២៣,៥% គឺខ្ពស់បំផុតក្នុងអាស៊ាន ហើយវៀតណាមមានចំណាត់ថ្នាក់ក្នុង ចំណោមទីផ្សារនាំចេញធំបំផុតទាំង១០របស់ចិននៅលើសកលលោក។  លោក   Hu Sou Jin បានឲ្យដឹងថាឆ្នាំ២០១៧ទុនវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅ វៀតណាមបានលើសពីតួលេខ ២,១ពាន់លានដុលារអាមេរិក ដែលពោលគឺថា ខ្ពសបំផុតក្នុងប្រវត្តិសាស្ត្រ។ លោកក៏បញ្ជាក់ទៀតថាការវិនិយោគរបស់ចិនទៅ កាន់ វៀតណាម នៅតែស្ថិតនៅក្នុងដំណាក់កាលកំណើនសមស្របនឹងសន្ទុះ កំណើនវិនិយោគ របស់ចិននៅឯបរទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ