វៀតណាមកសាងកញ្ចប់ជួយឧបត្ថម្ភទ្រង់ទ្រាយធំ ប្រសិនបើត្រូវបានអនុម័ត នឹងដាក់ឲ្យដំណើរការចាប់តាំងពីដើមឆ្នាំ២០២២

(VOVWORLD) - នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការសួរដេញដោលពាក់ព័ន្ធដល់ វិស័យអប់រំនិងបណ្ដុះបណ្ដាល រដ្ឋសភាវៀត ណាមបានដំណើរការសួរដេញដោលនិង ឆ្លើយសំណួរដេញដោលជាមួយរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung អំពីដំណោះស្រាយស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច ក្នុងស្ថានភាពធម្មតាបែបគន្លង ថ្មី។

វៀតណាមកសាងកញ្ចប់ជួយឧបត្ថម្ភទ្រង់ទ្រាយធំ ប្រសិនបើត្រូវបានអនុម័ត នឹងដាក់ឲ្យដំណើរការចាប់តាំងពីដើមឆ្នាំ២០២២ - ảnh 1រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung។ (រូបថត៖ VNA)
លោករដ្ឋមន្រ្តីនិយាយថា ក្រសួងកំពុងកសាង ដាក់ជូនរដ្ឋាភិបាលពិចារណាលើ កម្មវិធីស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីបន្តដាក់ជូនរដ្ឋសភាអនុម័តនៅសម័យប្រជុំ បន្ទាប់។ នេះជាបញ្ហាដ៏ស្មុគស្មាញដោយមានខ្លឹមសារសំខាន់ជាច្រើន។ ចំពោះកញ្ចប់ ជួយឧបត្ថម្ភរបស់វៀតណាម លោករដ្ឋមន្រ្តី Nguyen Chi Dung បានឲ្យដឹងថា៖
“នៅពេលស្រាវជ្រាវស្ថានការណ៍នៅក្នុងនិងក្រៅប្រទេស ក្រសួងចាត់ទុកថា គួរ តែមានកញ្ចប់ជួយឧបត្ថម្ភទ្រង់ទ្រាយធំនៅពេលវេលាសមស្របដើម្បីធានាជញ្ជីងម៉ាក្រូសេដ្ឋកិច្ច ជួយទ្រទ្រង់ទាំងការផ្គត់ផ្គង់និងតម្រូវការ ផ្សាភ្ជាប់នឹងគោលនយោបាយ សាពើពន្ធ និងគោលនយោបាយរូបិយវត្ថុ សមស្របនឹងផែនការហិរញ្ញវត្ថុសាធារណៈ ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ធានាលក្ខណៈអាចធ្វើទៅបាន។ តាមនោះ គោលនយោបាយជួយឧបត្ថម្ភនឹងផ្ដោតសំខាន់ទៅលើមុខសញ្ញាដែលជាប្រជាពលរដ្ឋ អាជីវកម្ម សហករណ៍ និងវិស័យនានាដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជម្ងឺ រាតត្បាត ក៏ដូចជាវិស័យដែលមានសក្ដានុពលស្ដារឡើងវិញយ៉ាងឆាប់ និងមានការរួម វិភាគទានដ៏ធំធេងសម្រាប់ខឿនសេដ្ឋកិច្ច។ តាមការគ្រោងទុក នឹងអនុវត្តន៍ការជួយ ឧបត្ថម្ភក្នុងរយៈពេល២ឆ្នាំចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៣ ហើយប្រសិនបើវាត្រូវបាន អនុម័តនៅសម័យប្រជុំនាចុងឆ្នាំខាងមុខ គឺយើងនឹងអនុវត្តន៍ចាប់តាំងពីដើមឆ្នាំ២០២២ តែម្ដង”។
គួរជម្រាបថា ក្នុងដំណាក់កាល២០០៨-២០០៩ វៀតណាមក៏បាននាំចេញកញ្ចប់ ជួយឧបត្ថម្ភក្នុងតម្លៃចំនួន៦,៩ពាន់លានដុល្លាអាមេរិក ដែលជួយប្រទេសជាតិជំនះលើ វិបត្តិហិរញ្ញវត្ថុពិភពលោក នាំ វៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេស តិចតួចដែលសម្រេចបានកំណើនវិជ្ជមាន។ តាមលោករដ្ឋមន្រ្តី Nguyen Chi Dung ចាត់ទុកថា ប្រសិនបើអនុវត្តន៍គោលនយោបាយជួយឧបត្ថម្ភបានយ៉ាងល្អ ហើយ គ្រប់គ្រងជម្ងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ចវៀតណាមទំនងជានឹងចាប់ ផ្ដើមស្ដារឡើងវិញចាប់ពីចុងឆ្នាំ២០២២ហើយដល់ចុងឆ្នាំ២០២៣នឹងវិលត្រឡប់មក ស្ថានការណ៍ធម្មតាដូចការគ្រោងទុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ