វៀតណាមខិតខំប្រឹងប្រែងផ្សព្វផ្សាយពាណិជ្ជសញ្ញាសកិផលនៅជប៉ុន

(VOVWORLD) - បណ្តាសហគ្រាសវៀតណាម កំពុងជម្រុញការខិតខំប្រឹងប្រែងក្នុងការ ផ្សព្វផ្សាយ សកិផលនៅទីផ្សារជប៉ុន ក្នុងក្របខ័ណ្ឌពិធីបុណ្យវៀតណាមលើកទី ១០ (ឆ្នាំ២០០៨ - ឆ្នាំ២០១៨)  ដែលកំពុងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី២០ ខែ ឧសភា នៅទីក្រុងតូក្យូ។
វៀតណាមខិតខំប្រឹងប្រែងផ្សព្វផ្សាយពាណិជ្ជសញ្ញាសកិផលនៅជប៉ុន - ảnh 1 វៀតណាមខិតខំប្រឹងប្រែងផ្សព្វផ្សាយពាណិជ្ជសញ្ញាសកិផលនៅជប៉ុន

វៀតណាមត្រូវបានគេវាយតម្លៃ គឺមានប្រៀបខ្លាំងលើមុខទំនាញកសិផល ដូចជា ផ្លែឈើ កាហ្វេ ជាដើម។ល។ ដូច្នេះហើយ នេះក៏ជាមុខទំនាញសំខាន់ៗ ដែលត្រូវបានឧទ្ទេសនាម និងផ្សព្វផ្សាយនៅជប៉ុននាពេលខាងមុខ។ នាបច្ចុប្បន្ន  វៀតណាមបាននាំចេញផ្លែឈើចំនួន ៣ ប្រភេទចូលមកទីផ្សារជប៉ុន រួមមាន ផ្លែស្រការនាគ ស  និង ក្រហម និង ផ្លែចេក។ ឧត្តមភាពរបស់ផ្លែឈើវៀតណាមនៅទីផ្សារជប៉ុន គឺ ពេលវាលាចំណាយសំរាប់ការដឹកជញ្ជូនខ្លី ពោលគឺចំណាយត្រឹមតែរយៈពេល ៦ ថ្ងៃ តែប៉ុណ្ណោះ ពីវៀតណាម ដល់ ជប៉ុន ហេតុដូច្នេះហើយ ធានាមានភាពស្រស់និងឆ្ងាញឲ្យផ្លែទាំងនេះផងដែរ។ នាពេលខាងមុខ ជប៉ុនក៏ចង់បញ្ជូនផ្លែឈើររបស់វៀតណាមទៅកាន់ទីផ្សារជប៉ុនដែរ។

នាបច្ចុប្បន្ន វៀតណាមមានផែនការឧទ្ទេសនាមបន្ថែមទៀតនូវផ្លែឈើផ្សេងៗ ដូចជា ផ្លែមាន ផ្លែគូលែន សាវម៉ាវ មង្ឃុតជាដើម ដល់ដៃគូជប៉ុន។ ភាគីទាំងពីរកំពុងមានដំណើរការចរចារគ្នា ដើម្បីនាំចេញផ្លែគូលែនទៅកាន់ផ្សារជប៉ុនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ