វៀតណាមខាតបង់ប្រាក់ចំនួន ៨០០ លានដុលារអាមេរិកក្នុងមួយ ឆ្នាំលើ វិស័យថែទាំសុខភាព

(VOVWORLD) -បញ្ហាបំពុលបរិស្ថាននិងបំរែបំរួលអាកាសធាតុដែលកាន់តែកើនឡើងបាន និងកំពុងជះឥទ្ធិពលអវិជ្ជមានដល់ខឿនសេដ្ឋកិច្ចវៀតណាម។
វៀតណាមខាតបង់ប្រាក់ចំនួន ៨០០ លានដុលារអាមេរិកក្នុងមួយ ឆ្នាំលើ វិស័យថែទាំសុខភាព - ảnh 1 វៀតណាមខាតបង់ប្រាក់ចំនួន ៨០០ លានដុលារអាមេរិកក្នុងមួយ ឆ្នាំលើ វិស័យថែទាំសុខភាព

លទ្ធផលនៃការស្រាវជ្រាវបូកសរុបមហន្តរាយរបស់ខឿនសេដ្ឋកិច្ចដោយសារភាពបំពុលបរិស្ថានដែលបង្កឡើងនៅ វៀតណាមបានសរឲ្យឃើញថាការខាតបង ដោយសារភាពបំពុលបរិស្ថានស្រូបយកពី ១,៥ ដល់ ៣% GDP។ ក្រៅពីនេះ ជារៀងរាល់ឆ្នាំ វៀតណាមបានខាតបង់ប្រាក់ចំនួន៨០០ ដុលារអាមេរិកសំរាប់ ចំណាយលើវិស័យថែទាំសុខភាពសហគមន៍ដោយសារការបំពុលបរិស្ថានបង្កឡើង។ អគ្គនាយករងនៃ អគ្គនាយកដ្ឋានទទួលបន្ទុកវិស័យបរិស្ថាន លោក Nguyen The Dong  បានឲ្យ ដឹងថា៖

“នាពេលខាងមុខ កិច្ចការពារបរិស្ថាន គ្រប់គ្រងបរិស្ថាននៅវៀតណាម នឹងបាន ផ្លាស់ប្តូរយ៉ាងល្អប្រសើរឡើង។ បើចង់បានដូច្នេះជាដំបូងបង្អស់ យើងត្រូវត្រួត ពិនត្យមើលឡើងវិញនូវប្រព័ន្ធនូវគោលនយោបាយដែលទាក់ទងនឹងការគ្រប់គ្រងបរិស្ថាន។ ទី២គឺយើងបង្កើនកិច្ចការត្រួតពិនិត្យដើម្បីរកឃើញប្រភពមូលហេតុ ដែលបណ្តាលឲ្យមានការបំពុល និងមូលដ្ឋានដែលបង្កការបំផុលបរិស្ថាន ដើម្បី ចាត់វិធានការឲ្យទាន់ពេលវេលា។យើងក៏ត្រូវផ្តោតសំខាន់លើកិច្ចការផ្សព្វផ្សាយសំដៅលើកកំពស់មនសិការរបស់សហគមន៍ក្នុងកិច្ចការពារបរិស្ថានផងដែរ ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ