វៀតណាមខំប្រឹងប្រែងទទួលបានលទ្ធផលខ្ពស់បំផុតនូវបណ្តាគោលដៅភារកិច្ចឆ្នាំ២០១៦

វៀតណាមខំប្រឹងប្រែងទទួលបានលទ្ធផលខ្ពស់បំផុតនូវបណ្តាគោលដៅភារកិច្ចឆ្នាំ២០១៦ - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំ


(VOVworld)-នាថ្ងៃទី២៩មករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាមលោក Nguyen Tan Dung បានអញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំ រដ្ឋាភិបាល
​ប្រចាំខែមករា។ នៅសម័យប្រជុំនេះ សមាជិក សមាជិការសភាបាន ប្រមូលផ្តុំផ្តល់
មតិស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមខែមករាឆ្នាំ២០១៦និងស្ថានភាព អនុវត្តសេចក្តី
សម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាលស្តីពីភារកិច្ចគិតបំរុង​ថវិការ រដ្ឋឆ្នាំ២០១៦។
ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានស្នើររដ្ឋមន្ត្រី ប្រធានផ្នែកនានា បន្តតាមជានជាប់ស្ថានភាពបំរ៉ែបំរួលនៃសេដ្ឋកិច្ចពិភពលោក និងក្នុងប្រទេសសំដៅ
ទប់ទល់និងមានវិធានការដោះស្រាយបន្ទាន់។ នាយករដ្ឋ មន្ត្រីបានក្រើនរំលឹកដល់
ការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រួតពិនិតអតិផរណា និងធានាតុល្យភាពចំណាយ
ចំណូលថវិការ។

        នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានក្រើនរំលឹកក្រសួងស្ថាប័ននានា បង្កើនរាល់វិធានការសំដៅធានាឲ្យប្រជាជនបានទទួលបុណ្យតេតប្រពៃណីវៀត ណាមដោយសប្បាយរីករាយ។​រួមជាមួយគ្នានោះ អនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយថែទាំមុខសញ្ញាគោលនយោបាយ ជនមានគុណូបការៈ និង រៀបចំមធ្យោបាយដឹកជញ្ជូនសំដៅឆ្លើយតបតម្រូវការធ្វើដំណើរទៅវិញទៅមក
របស់ប្រជាជន​ជាពិសេសគឺមុខសញ្ញាកម្មករ ដោយផ្សាភ្ជាប់ជាមួយនឹងការធានា សណ្តាប់ធ្នាប់សង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ