វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅអាស៊ី

(VOVWORLD) - នាថ្ងៃទី ២៦ ខែវិច្ឆិកា កាសែតសហជីពពេលព្រឹកសិង្ហបុរីបានចេញផ្សាយនូវអត្ថបទស្តីពីស្ថានភាពនៃការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ វៀតណាម ដោយបានអះអាងថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននិងអត្រាកំណើនលឿនបំផុតនៅអាស៊ី។

រហូតមកដល់បច្ចុប្បន្ន វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FDA) ចំនួន ១២ រួមមានកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA)៕


ប្រតិកម្មទៅវិញ

ផ្សេងៗ