វៀតណាមគាំទ្រការរំសាយសព្វាវុធនិងមិនផ្សព្វផ្សាយសព្វាវុធគ្រប់ប្រភេទ

(VOVWORLD) -  ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី ៣០ ខែមិថុនាបានជួបពិភាក្សាអំពីស្ថានភាពរយៈពេល៦ខែនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីការគាំទ្រដល់ផែនការសកម្មភាពទូលំទូលាយ ឆ្នាំ ២០១៥ ហៅកាត់ថា JCPOA។

វៀតណាមគាំទ្រការរំសាយសព្វាវុធនិងមិនផ្សព្វផ្សាយសព្វាវុធគ្រប់ប្រភេទ - ảnh 1ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកម្មអចិន្រ្តៃយ៍របស់ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងនូវគោលជំហរគ្រប់សម័យកាលរបស់វៀតណាម គឺគាំទ្រដល់ការរំសាយសព្វាវុធ និងមិនផ្សព្វ ផ្សាយសព្វាវុធគ្រប់ប្រភេទ ក្នុងនោះមានអាវុធនុយក្លេអ៊ែរ និងសន្ធិសញ្ញាប្រឆាំងការរីកសាយអាវុធ NPT ព្រមទាំងអះអាងពីការគាំទ្រ លើសេចក្តីសម្រេចចិត្តលេខ ២២៣១ និងកិច្ចព្រមព្រៀង ស្តីពីផែនការសកម្មភាពទូលំទូលាយ ឆ្នាំ ២០១៥ផងដែរ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យភាគីពាក់ព័ន្ធ ជំរុញការចរចាដើម្បីដោះស្រាយរាល់ការខ្វែងគំនិតគ្នានិងបន្តអនុវត្តឲ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ២២៣១ និងកិច្ចព្រមព្រៀងស្តីពីផែនការសកម្មភាពទូលំទូលាយឆ្នាំ ២០១៥ ហើយទន្ទឹមនឹងនេះ ត្រូវអត់ធ្មត់និងចៀសវាងសកម្មភាពដែលធ្វើឲ្យសំណឹកដល់ការជឿទុកចិត្តនិងបង្កើនភាពតានតឹងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ