វៀតណាមគាំទ្រចំពោះការបោះឆ្នោតដោយសេរីភាពនិងសមភាពនៅអ៊ីរ៉ាក់

(VOVWORLD) - ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀត ណាមប្រចាំអ.ស.ប បានបញ្ជាក់ពីការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល អ៊ីរ៉ាក់ក្នុងការត្រៀមរៀបចំការបោះឆ្នោត; ទទួលស្គាល់ការដែលអ៊ីរ៉ាក់បានស្នើឲ្យក្រុម ប្រឹក្សាសន្តិសុខជួយឧបត្ថម្ភដល់ការឃ្លាំមើលការបោះឆ្នោត ហើយត្រៀមខ្លួនជាស្រេច ពិភាក្សានៅក្នុងក្រុមប្រឹក្សាអំពីសំណើរនេះតែម្ដង។

វៀតណាមគាំទ្រចំពោះការបោះឆ្នោតដោយសេរីភាពនិងសមភាពនៅអ៊ីរ៉ាក់ - ảnh 1តំណាងភាគីនានាចូលរួមកិច្ចប្រជុំ។ (រូបថត៖ VOV)
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី១១ ខែឧសភា បានជួបប្រជុំបើកចំហតាមប្រព័ន្ធវីដេអូ អំពីស្ថានភាពនៅអ៊ីរ៉ាក់និងសកម្មភាពរបស់ បេសកកម្មផ្ដល់ជំនួយរបស់អ.ស.បសម្រាប់អ៊ីរ៉ាក់ (UNAMI)។
ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀត ណាមប្រចាំអ.ស.ប បានបញ្ជាក់ពីការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល អ៊ីរ៉ាក់ក្នុងការត្រៀមរៀបចំការបោះឆ្នោត; ទទួលស្គាល់ការដែលអ៊ីរ៉ាក់បានស្នើឲ្យក្រុម ប្រឹក្សាសន្តិសុខជួយឧបត្ថម្ភដល់ការឃ្លាំមើលការបោះឆ្នោត ហើយត្រៀមខ្លួនជាស្រេច ពិភាក្សានៅក្នុងក្រុមប្រឹក្សាអំពីសំណើរនេះតែម្ដង។ លោកឯកអគ្គរដ្ឋទូតបានលើក ច្បាស់ថា វៀតណាមគាំទ្រការបង្កើនកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ាក់ជាមួយប្រទេស នានាក្នុងតំបន់ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរួម ព្រមទាំងអំពាវនាវឲ្យភាគីទាំងអស់ គោរពយ៉ាងពេញលេញនូវឯករាជ្យភាព បូរណភាពដែនដីរបស់អ៊ីរ៉ាក់ផងដែរ។
ពាក់ព័ន្ធដល់បញ្ហាមនុស្សធម៌ វៀតណាមសង្កត់ធ្ងន់ថា ត្រូវការយកចិត្តទុកដាក់ ដល់ចំនួនមនុស្សយ៉ាងច្រើន ដែលត្រូវបង្ខំឲ្យជម្លៀសចេញពីផ្ទះ ហើយធានាការវិលត្រឡប់ មកវិញប្រកបដោយសុវត្ថិភាព ភាពស្ម័គ្រចិត្ត និងចីរភាពសម្រាប់មនុស្សទាំងនេះ។ ចំពោះសកម្មភាពរបស់ UNAMI វៀតណាមវាយតម្លៃខ្ពស់ដល់លទ្ធផលប្រតិបត្តិការក្នុង ពេលកន្លងមក ហើយអះអាងនូវការគាំទ្ររបស់វៀតណាមចំពោះបេសកកម្មនិងស្ថាប័ន ផ្សេងៗរបស់អ.ស.បក្នុងការជួយឧបត្ថម្ភអ៊ីរ៉ាក់ថែរក្សាស្ថិរភាពនិងសន្តិសុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ