វៀតណាមគ្រោងនឹងបង្កើតតុលាការដោយឡែកសំរាប់អនីតិជនក្នុងឆ្នាំ២០១៥

វៀតណាមគ្រោងនឹងបង្កើតតុលាការដោយឡែកសំរាប់អនីតិជនក្នុងឆ្នាំ២០១៥ - ảnh 1
ការបង្កើតតុលាការគ្រួសារនិងអនីតិជននឹងជួយឧបត្ថម្ភអនីតិជនដែលរំលោភច្បាប់កែប្រែកំហុស

(VOVworld) - តាមគំរោងក្នុងឆ្នាំ២០១៥ វៀតណាមនឹងបង្កើតតុលាការគ្រួសារនិង
អនីតិជន”។ប្រព័ន្ធតុលាការឯករទេសនេះ នឹងជាទីកន្លែងដើម្បីជំនុំជំរះបញ្ហាទាំង
ឡាយ ទាក់ទិនដល់គ្រួសារនិងកុមារ។លោកស្រី Ngo Thi Minh អនុប្រធានគណៈ
កម្មាធិការ វប្បធម៌ អប់រំយុវជន កុមារនិងកុមារបានឲ្យដឹងថា ការបង្កើតតុលាការ
គ្រួសារ និងអនីតិជននឹងធានាសិទ្ធិយ៉ាងល្អបំផុតសំរាប់កុមារនិងអនីតិជន និងរួម
ចំណែកសកម្ម ក្នុងការអប់រំ ជួយឧបត្ថម្ភអនីតិជនដែលរំលោភច្បាប់ កែប្រែកំហុស
អភិវឌ្ឍន៍យ៉ាង ស្អាតស្អំនិងក្លាយទៅជាពលរដ្ឋដែលមានប្រយោជន៍ក្នុងសង្គម។
លោកស្រី Ngo Thi Minh បានឲ្យដឹងថែមទៀតថា៖
“តាមគំរោងការណ៍ថា តុលាការនេះមាននៅមជ្ឈឹមផង និងនៅខេត្តក្រុងនានាផង។
គំរោងការណ៍នេះ កំពុងត្រូវបានរដ្ឋាភិបាលនិងស្ថាប័នមានសមត្ថកិច្ចនានានៃផ្នែក យុត្តិធម៌ពន្លឿនយ៉ាងខ្លាំង ធ្វើយ៉ាងម៉េចដើម្បីក្នុងឆ្នាំ២០១៥គឺត្រូវដាក់ឲ្យដំណើរការ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ