វៀតណាមគោរពនិងអនុវត្តន៍យ៉ាងម៉ឹងម៉ាត់នូវយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ

(VOVWORLD) - វៀតណាមគោរពនិងអនុវត្តន៍យ៉ាងម៉ឹងម៉ាត់នូវ UPR ដែលជាយន្តការជោគជ័យមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយឈរលើគោល ការណ៍សមភាព សន្ទនា និងសហប្រតិបតិ្តការគ្នា។ 
វៀតណាមគោរពនិងអនុវត្តន៍យ៉ាងម៉ឹងម៉ាត់នូវយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang 

នាថ្ងៃទី២៤ ខែមករា នៅក្នុងសន្និសីទកាសែតជាប្រចាំសប្ដាហ៍របស់ក្រសួងការបរទេសវៀតណាម ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីខ្លឹមសារនៃកិច្ចសន្ទនាអំពីរបាយការណ៍ចាតិរបស់វៀតណាមតាមយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្ដទី៣ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអោយដឹងថា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅក្នុងក្របខ័ណ្ឌក្រុមការងារស្ដីពីយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្ដទី៣របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេសលោក Le Hoai Trung ដោយមានការចូលរួមរបស់ក្រសួងនិងផ្នែកទាក់ទិនចំនួន១១ បានជួបសន្ទនាជាមួយប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន១២២ អំពីស្ថានភាពជំរុញនិងការពារសិទ្ធិមនុស្សនៅវៀតណាម។

វៀតណាមគោរពនិងអនុវត្តន៍យ៉ាងម៉ឹងម៉ាត់នូវ UPR ដែលជាយន្តការជោគជ័យមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយឈរលើគោលការណ៍សមភាព សន្ទនា និងសហប្រតិបតិ្តការគ្នា។ ប្រទេសថ្លែងមតិសឹងតែទាំងអស់ បានកត់សម្គាល់សមិទ្ធផលនានាដែលវៀតណាមសម្រេចបាន ហើយលើកទឹកចិត្តវៀតណាមបន្តកិច្ចខិតខំប្រឹងប្រែងការពារសិទ្ធិមនុស្ស ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ចសង្គមកិច្ច វប្បធម៌ ធានាសុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រ ធានាសិទ្ធិរបស់ក្រុមមនុស្សងាយរងគ្រោះដូចជានារី កុមារ ជនពិការ ជនជាតិភាគតិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ