វៀតណាមគោរពសិទ្ធិសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត

វៀតណាមគោរពសិទ្ធិសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh

(VOVworld) - នាថ្ងៃទី២៩ តុលា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់
វៀតណាមចំពោះការដែលសហរដ្ឋអាមេរិកបញ្ជូននាវាទៅឆ្លងតំបន់មានរចនាសម្ព័ន្ធ
ខាងភូមិសាស្ត្រមួយចំនួនចំណុះប្រជុំកោះ Truong Sa អ្នកនាំពាក្យក្រសួងការបរ
ទេសវៀតណាមលោក Le Hai Binh បានលើកច្បាស់ថា៖
“ជាប្រទេសមានអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និង Truong Sa នៅ
សមុទ្រខាងកើតនិងជាសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ
ឆ្នាំ១៩៨២ វៀតណាមគោរពសិទ្ធិសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍នៅ
សមុទ្រខាងកើតដោយឈរលើមូលដ្ឋានការកំណត់ទាក់ទិននានានៃអនុសញ្ញានេះ
ហើយសមស្របនឹងការកំណត់នៃប្រទេសជាប់សមុទ្រ។វៀតណាមអំពាវនាវឲ្យ
ភាគីទាក់ទិននានារួមវិភាគទានយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិ
សុខនិងសុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោយឈរលើ
មូលដ្ឋានច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២និង
សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ