វៀតណាមចាត់ទុកអាហ្សង់ទីនជាដៃគូជួរមុខនៅក្នុងតំបន់អាមេរិកឡាទីន

(VOVWORLD) -នារសៀលថ្ងៃទី ៣០ ខែកក្កដាលោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានអញ្ជើញទទួលជួបសន្ទនាជាមួយ លោក Jorge Marcelo Faurie រដ្ឋមន្ត្រីការបរទេសនឹងជំនឿសាសនាអាហ្សង់ទីនដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅវៀតណាម។
វៀតណាមចាត់ទុកអាហ្សង់ទីនជាដៃគូជួរមុខនៅក្នុងតំបន់អាមេរិកឡាទីន - ảnh 1 លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមអញ្ជើញទទួលជួបសន្ទនាជាមួយ លោក Jorge Marcelo Faurie រដ្ឋមន្ត្រីការបរទេសនឹងជំនឿសាសនាអាហ្សង់ទីន (Phương Hoa/TTXVN)

នៅក្នុងជំនួបនេះ លោក Hoang Binh Quan  បានអះអាងថា៖ វៀតណាមជានិច្ចកាលចាត់ទុកអាហ្សង់ទីនជាដៃសំខាន់ជួរមុខនៅក្នុងតំបន់អាមេរិកឡាទីន ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោក Hoang Binh Quan  បានស្នើឲ្យ អាហ្សង់ទីនជួយឧបត្ថម្ភ និងពង្រឹងទំនាកក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាមជាមួយគណបក្សនយោបាយនៅអាហ្សង់ទីន និងជួបប្រាស្រ័យរវាងប្រជាជន ហើយចាត់ទុកថា នេះគឹជាកាណាល់សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។លោក Hoang Binh Quan ក៏បានស្នើឲ្យភាគីទាំងពីរបន្តគាំទ្រគោលជំហររបស់គ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាជំលោះទឹកដី តាមរយៈការចរចាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ។

រីឯខ្លួនវិញ លោក Jorge Marcelo Faurie បានសង្កត់ធ្ងន់ថាប្រទេសទាំងពីរជានិច្ចកាលរក្សាទំនាក់ទំនងនយោបាយដែលអាចជឿទុកចិត្តបានតាមរយៈការជួបប្រាស្រ័យ និងផ្លាស់ប្ដូរគណប្រតិភូជាញឹកញាប់។  លោក Jorge Marcelo Faurie បានចាត់ទុកថាសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅធំធេងណាស់ ហើយបានលើកសំណើរអំពីវិធានការមួយចំនួន សំដៅជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងអាហ្សង់ទីន និងវៀតណាមនិង នាពេលខាងមុខ។

ប្រតិកម្មទៅវិញ

ផ្សេងៗ