វៀតណាមចិនខំប្រឹងប្រែងនាំតម្លៃពាណិជ្ជកម្មទ្វេភាគីឡើងដល់៦០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៥

វៀតណាមចិនខំប្រឹងប្រែងនាំតម្លៃពាណិជ្ជកម្មទ្វេភាគីឡើងដល់៦០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៥ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Nguyen Tan Sang និងនាយករដ្ឋមន្រ្តីចិនលោក Li Kiqeang
(រូបថតៈ TTXVN)


(VOVworld)-កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ រវាងវៀត
ណាមនិងចិនទទួលបានសមិទ្ធិថ្មីជាច្រើន និងមានជំហានបង្កើនកំណើន គួរឲ្យ
កត់សម្គាល់ក្នុងប៉ុន្មានឆ្នាំជិតៗនេះ។ តាមនោះ តម្លៃពាណិជ្ជកម្មពីត្រឹមតែទទួល
បាន ៣០លានដុល្លារអាមេរិកនាឆ្នាំ១៩៩១ បានកើនឡើង 41 ពាន់ លានដុល្លារ
ក្នុងឆ្នាំ២០១២។ ភាគីទាំងពីរបានជម្រុញរាល់គំរោងសហប្រតិបត្តិ ការសេដ្ឋកិច្ច
ពាណិជ្ជកម្មសំខាន់ៗ លើបណ្តាវិស័យថាមពល ឧស្សាហកម្ម ត ភ្ជាប់គមនាគម ក្នុងនោះអាទិភាពជម្រុញបណ្តាគរោងការផ្លូវគោក និងផ្លូវដែក ជាដើម។ លោក
Bui Huy Hoang ទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតវៀតណាមប្រចាំនៅចិនបានបញ្ជាក់
ថាចិនជាដៃគូរពាណិជ្ជកម្មលេខ១របស់វៀតណាម ក្នុងពេល ដែល វៀតណាមជា
ដៃគូពាណិជ្ជកម្មសំខាន់របស់ចិនក្នុងសម័ន្ធបណ្តាប្រជាជាតិ អាស៊ី​អាគ្នេយ៌ (អា
ស៊ាន)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ