វៀតណាម-ចិន៖ចែករំលែកបទពិសោធអធិការកិច្ចឃ្លាំមើលនិងបង្ការ ប្រឆាំងអំពើពុករលួយ

 វៀតណាម-ចិន៖ចែករំលែកបទពិសោធអធិការកិច្ចឃ្លាំមើលនិងបង្ការ ប្រឆាំងអំពើពុករលួយ - ảnh 1
វៀតណាម-ចិន៖ចែករំលែកបទពិសោធអធិការកិច្ចឃ្លាំមើលនិងបង្ការ
ប្រឆាំងអំពើពុករលួយ (រូបថតៈ TTXVN)


(VOVworld)-ថ្លែងមតិនៅក្នុងការជួបសន្ទនាជាមួយលោក Yang Xiao Du លេខា រងនៃគណៈកម្មាធិការត្រួតអធិការកិច្ចមជ្ឈឹមបក្សកុម្មុយនិស្តចិនដែលកំពុង បំពេញ
ទស្សនកិច្ចនៅវៀតណាម  នាពេលរសៀលថ្ងៃទី១៣កក្កដា អនុប្រធានរដ្ឋ វៀត
ណាមលោកស្រី Nguyen Thi Doan បានសង្កត់ធ្ងន់ថា បក្ស រដ្ឋវៀតណាម ជានិច្ច
កាលចាត់ទុកភារកិច្ចបង្ការ ប្រឆាំងអំពើពុករលួយជាការងារចាំបាច់។ លោកស្រី
អនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា អនុវត្តអនុសញ្ញាអ.ស.ប ស្តីពីការប្រ ឆាំងអំពើ
ពុករលួយ វៀតណាមកំពុងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនិងមាន បំណង សហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីអនុវត្តល្អភារកិច្ចបង្ការប្រឆំាងអំពើ ពុក
រលួយនិងទ្រទ្រង់វិស័យច្បាប់។ រីឯខ្លួនវិញ លោក Yang Xiao Du បានឲ្យដឹងថា
ចិន យកចិត្តទុកដាក់ចំពោះបទពិសោធរបស់វៀតណាម ក្នុងបុព្វហេតុកសាង
សង្គម និយម ដោយហេតុនេះ ចិនត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការ
ចែក រំលែកបទពិសោធជាមួយវៀតណាមក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ
ផង ដែរ។ ក្នុងថ្ងៃដដែល លោក Yang Xiao Du បានមានជំនួបធ្វើការជាមួយអគ្គ អធិការរដ្ឋាភិបាលវៀតណាម លោក Huynh Phong Tranh និងអនុប្រធាន​អច្ត្រៃយ៍
គណៈកម្មាធិការមជ្ឈឹមវៀតណាម លោក Mai The Phuong ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ