វៀតណាមចូលរួម Festival វប្បធម៌ពហុជាតិ Sakia នៅអេហ្ស៊ីប


វៀតណាមចូលរួម Festival វប្បធម៌ពហុជាតិ Sakia នៅអេហ្ស៊ីប  - ảnh 1
វៀតណាមចូលរួម Festival វប្បធម៌ពហុជាតិ Sakia នៅអេហ្ស៊ីប (VOV)

(VOVworld) – នាថ្ងៃទី ២៣ កុម្ភៈ នៅទីក្រុងកែរ អាហ្ស៊ីប មជ្ឈមណ្ឌលវប្បធម៌
El Sawy បានរៀបចំ Festival វប្បធម៌ពហុជាតិ Sakia លើកទី ១៤។ ប្រទេសចំនួន
 ៣០ លើពិភពលោកក្នុងនោះមានវៀតណាមបានចូលរួមព្រឹត្តិការណ៍នេះដើម្បី
ឧទ្ទេសនាមអត្តសញ្ញាណវប្បធម៌របស់វៀតណាមដល់មិត្តភ័ក្តអន្តរជាតិ ក៏ដូចជា
ជួបប្រាស្រ័យវប្បធម៌និងសាសនា ផងដែរ។ នេះគឺជាលើកទី ២ ដែលវៀតណាម
ចូលរួម Festival Sakia ហើយបង្កើតការចាប់អារម្ភណ៍យ៉ាងខ្លាំងចំពោះមិត្តវ័យ
 ក្មេងអេហ្ស៊ីប។ ទស្សនិកជនភាគច្រើនចូលចិត្តស្វែងរកអំពីអាវផាយ ចាប៉ីថ្មរ
ដួនស្លឹកនិងស្គរស្ពាន់ Dong Son របស់វៀតណាម។ នៅបុណ្យលើកនេះ ភ្ញៀវនិង
ទស្សនិកជនមានឱកាសទទួលទានមុខម្ហូបណែមសាច់មាន់និងផឹកកាហ្វេរបស់
វៀតណាមក៏ដូចជាស្វែងយល់បន្ថែមអំពីទឹកដីនិងមនុស្សវៀតណាមផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ