វៀតណាមចូលរួមកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលលើកទី ៨

(VOVWORLD) -  នាព្រឹកថ្ងៃទី ៣ ខែកញ្ញា ឧត្តមសេនីយ៍ ឯកបំរុង លោក  Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិវៀតណាម ទៅកាន់កូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលលើកទី ៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ទី ៩ ខែកញ្ញា។
វៀតណាមចូលរួមកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលលើកទី ៨  - ảnh 1ឧត្តមសេនីយ៍ ឯកបំរុង លោក  Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស  ថ្លែងក្នុងពិធី

ប្រធានបទសំខាន់នៃកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលគឺ “រួមគ្នាកសាងសន្តិ ភាព៖ បញ្ហាប្រឈមនិងអនាគត” រួមមានសម័យប្រជុំពេញអង្គចំនួន ៤ ជាមួយនឹងខ្លឹមសារ៖ ដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ; សន្តិភាពនៅអាស៊ី-ឥសាន - បញ្ហាប្រឈមនិងភារកិច្ច; បណ្តាយុទ្ធនាការថែរក្សាសន្តិភាពនិងជំនួយមនុស្សធម៌អន្តរជាតិ រួមទាំងយុទ្ធសាស្ត្រជាតិនិងការគ្រប់គ្រង វិបត្តិតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ កិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលនៅមានកិច្ចពិភាក្សាពិសេសលើខ្លឹមសារសំខាន់ៗចំនួន ៣ នោះគឺ អាស៊ាន-សន្តិសុខនិងតុល្យ ភាពក្នុងតំបន់; កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីស្តារសន្តិភាពឡើងវិញនៅមជ្ឈឹមបូព៌ា និងការតំរង់ទិសសម្រាប់ការគ្រប់គ្រងអាវុធដើម្បីបង្កើតសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។

ការចូលរួមកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលបានអះអាងនូវតួនាទីសកម្មនិងម្ចាស់ការរបស់វៀតណាមក្នុងកិច្ចការអន្តរជាតិនិងតំបន់។  ម្យ៉ាងវិញទៀត ក៏បានបញ្ជាក់ផងដែរថា វៀតណាមត្រៀមខ្លួនជាស្រេច ក្នុងការបង្កើនទំនាក់ទំនងមិត្តភាពជាមួយប្រទេសដទៃទៀត និងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ