វៀតណាមចូលរួមក្នុងការប្រកួតកីឡាវាយកូនបាល់បុរសអន្តរជាតិ Davis Cup

(VOVWORLD) - នៅថ្ងៃទី ១២ ខែកញ្ញា ក្រុមកីឡាវាយកូនបាល់វៀត ណាមបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat (ទីក្រុងហូជីមិញ) ឆ្ពោះទៅប្រទេសហ្ស៊កដានីដើម្បីចូលរួមការប្រកួតកីឡាវាយកូនបាល់បុរសអន្តរជាតិ Davis Cup តំបន់អាស៊ី - ប៉ាស៊ីហ្វិក ឆ្នាំ ២០២១។

ពានរង្វាន់ប្រកួតវាយកូនបាល់បុរសអន្តរជាតិ Davis Cup ក្រុមទី ៣ តំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងប្រព្រឹត្តទៅនៅទីក្រុងអាំម៉ាន់ ប្រទេសហ្សកដានី ចាប់ពីថ្ងៃទី ១៤ ដល់ ១៨ ខែកញ្ញាឆ្នាំ ២០២១។ សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF) និងគណៈកម្មាធិការរៀបចំការប្រកួត Davis Cup នឹងរៀបចំកិច្ចប្រជុំរបស់ប្រធានក្រុមនិងកិច្ចប្រជុំចាប់ឆ្នោតជាក្រុមនៅថ្ងៃទី ១៤ ខែកញ្ញានៅទីក្រុងអាំម៉ាន់ប្រទេសហ្សកដានី។ យោងតាមទម្រង់ការប្រកួតក្នុងពូល នឹងមានពូល ៣ គឺ A, B, C ហើយពូលនីមួយៗ មាន ៣ ក្រុម។

គួរគូសបញ្ជាក់ថា នៅឆ្នាំ ២០១៩ ក្រុមកីឡាវាយកូនបាល់បុរសវៀតណាមបានឈ្នះពានរង្វាន់ Davis Cup Group III ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅប្រទេសសិង្ហបុរី ហើយបានឈ្នះការប្រកួតនៅក្រុម ទី ២។ នៅព្រឹត្តិការណ៍ Davis Cup ឆ្នាំនេះ ក្រុមវៀតណាមមានគោលបំណងលើកកម្ពស់ការប្រកួតជម្រុះក្រុម ២ ពិភពលោក ឆ្នាំ ២០២២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ