វៀតណាមចូលរួមការតាំងពិព័រណ៍ម្ហូបអាហារអាស៊ីគុណភាពខ្ពស់ ឆ្នាំ ២០១៩

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និសីទ្ធ Suntec សិង្ហបុរី ការតាំងពិព័រណ៍ម្ហូបអាហារអាស៊ី គុណភាពខ្ពស់ឆ្នាំ ២០១៩ បានបើក ដោយមានការចូលរួមរបស់ក្រុមហ៊ុនជិត ២០០ មកពី ២០ ប្រទេសនិងតំបន់ដែន ដីជុំវិញពិភពលោក។ 

ឆ្នាំនេះ វៀតណាមបាននាំមកនូវផលិតផលដែលមានលក្ខណៈពិសេសនិងមានលក្ខណៈ ស្និទ្ធស្នាលជាមួយបរិស្ថាន ដូចជា បំពង់បឺតដែលផលិតចេញពីបន្លែ របស់ក្រុមហ៊ុន ISITO  រឺផលិតផលទឹកផ្លែឈើ អាហារសម្រន់ពីផ្លែស្រការនាគនៃក្រុមហ៊ុនម្ហូបអាហារ Kim Hai ផងដែរ។

ផលិតផលរបស់វៀតណាមទាក់ទាញការយកចិត្តទុកដាក់ពិសេសពីអតិថិជន ដែលមកទស្សនាការតាំងពិពណ៌ ដូចជាបំពង់បឺតដែលផលិតពីផ្លែឈើនិងបន្លែជាដើម។ ផលិត ផលពីសេសមួយទៀតរបស់វៀតណាមគឺទឹកផ្លែឈើ អាហារសម្រន់ ដែលផលិតពីផ្លែស្រ ការនាគ ដែលត្រូវបានដាំតាមបទដ្ឋាន Global Gap ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ