វៀតណាមចូលរួមការតាំងពិព័រណ៍អន្តរជាតិ “ទេសចរណ៍” នៅរុស្ស៊ី

វៀតណាមចូលរួមការតាំងពិព័រណ៍អន្តរជាតិ “ទេសចរណ៍” នៅរុស្ស៊ី - ảnh 1
ទស្សនិកជនរុស្ស៊ីទស្សនាការតាំងពិព័រណ៍

(VOVworld)-ក្នុងអំឡុងពេលពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មិនាឆ្នាំ២០១៧ នៅរដ្ឋធានីម៉ូស្គូ
ប្រទេសរុស្ស៊ីបានប្រព្រឹត្តទៅការតាំងពិព័រណ៍អន្តរជាតិ ស្តីអំពី “វិស័យទេសចរណ៍
 និងការធ្វើដំណើរ”លើកទី២៤។ ការតាំងពិព័រណ៍នេះទាក់ទាញការចូលរួមរបស់ក្រុម
ហ៊ុនទេសចរណ៍ជាង១.៦០០មកពីប្រទេសទាំង១៨២លើទូទាំងពិភពលោក។ ស្តង់
ទំនិញរបស់វៀតណាមមានវត្តមានក្រុមហ៊ុនធំៗមកពីវៀតណាមនិងក្រុមហ៊ុនទេសច
 រណ៍ដែលមានការិយាល័យតំណាងនៅរុស្ស៊ីរួមទាំងក្រុមហ៊ុនអាកាសចរណ៍វៀត
ណាមទៀតផង។ នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានទេសចរណ៍បានរួមសហការ
ជាមួយស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី រៀបចំសន្និសីទកាសែតដោយមានការ
ចូលរួមរបស់ជនរុស្ស៊ីជាច្រើនកុះករ។​លោក Dinh Ngoc Duc ប្រធាន នាយកដ្ឋាន
ទីផ្សារនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានឲ្យដឹងថា៖

        “រុស្ស៊ីជាទីផ្សារទេសចរណ៍សំខាន់សម្រាប់វៀតណាម។​នាប៉ុន្មានឆ្នាំកន្លងទៅ
ចំនួនភ្ញៀវទេសចររុស្ស៊ីធ្វើដំណើរទេសចរណ៍មកវៀតណាមគឺមានកំណើនទាបណាស់។
 តាម នោះ អគ្គនាយកដ្ឋានទេសចរណ៍ាមានការផ្តួចផ្តើមគំនិតមានវត្តមានជាប្រចាំនៅ
បណ្តាការតាំងពិព័រណ៍ ដើម្បីបង្កើតឡើងរូបភាពទេសចរណ៍វៀតណាមលើទីផ្សារ រុស្ស៊ី
ក៏ដូចជាជួបប្រាស្រ័យជាមួយដៃគូនានាដើម្បីនាំភ្ញៀវទេសចររុស្ស៊ីមកទស្សនាវៀត
ណាមផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ