វៀតណាមចូលរួមផ្សារណាត់បុណ្យណូអែលអន្តរជាតិ Praha 2016

វៀតណាមចូលរួមផ្សារណាត់បុណ្យណូអែលអន្តរជាតិ Praha 2016 - ảnh 1
វៀតណាមចូលរួមផ្សារណាត់បុណ្យណូអែលអន្តរជាតិ Praha 2016

(VOV)_នាថ្ងៃទី២៧វិច្ឆិកា វៀតណាមរួមជាមួយប្រទេសចំនួន៤៨ បានតាំងបង្ហាញ
ផលិតផលប្របៃណីនៅក្នុងផ្សារណាត់បុណ្យណូអែល អន្តរជាតិ ២០១៦ នៅ​ទីក្រុង Praha
ដើម្បីកសាងមូលនិធិជួយជ្រោមជ្រែងសកម្មភាពសម្បុរសធម៌នៅ​ប្រទេសឆែក។ ឆ្នាំនេះ 
ស្តង់ទំនិញរបស់វៀតណាមបានឧទ្ទេសនាមអំពីមុខទំនិញប្រពៃណីជាច្រើនដូចជា៖តែ 
កាហ្វេ មុខម្ហូបប្រពៃណី …លៗ។ លោកស្រី Pham Ngoc Tram ភរិយាឯកអគ្គរដ្ឋទូតវៀត
ណាម ប្រចាំនៅសាធារណរដ្ឋឆែក បាន​អោយ​ដឹងថា៖

        “ ចាប់ពីឆ្នាំ២០០មក សម្ព័ន្ធសមាគមភរិយានិងប្តីក្នុងអង្គការការទូត បាន
បង្កើតមូលនិធិសម្បុរសធម៌ ដើម្បីជួយឧបត្ថម្ភជនអភ័ព ក្នុងសហគមន៍នៅឆែក
គឺ​គណៈប្រតិភូវៀតណាមបានចូលរួមជាប្រចាំឆ្នាំ។ នាពេលថ្មីៗនេះ ឆ្នាំ ២០១៥ ​វៀត
ណាមកាន់ដំណែងជាប្រធាន រួមជាមួយបណ្ដាភរិយារបស់ឯកអគ្គរដ្ឋទូត ​បានរៀបចំ
ផ្សារណាត់ប្រកបដោយជោគជ័យ។ឆ្នាំនេះ យើងខ្ញុំសង្ឃឹមថាផ្សារ​ណាត់នឹងលក់បាន
ច្រើនសំបុត្រ ទំនិញ រៃអង្គាសទឹកប្រាក់បានច្រើន ដើម្បី​ជួយជ្រោមជ្រែងសកម្មភាព
សម្បុរសធម៌នៅសាធារណរដ្ឋឆែក៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ