វៀតណាមចូលរួមផ្សារណាត់ស្បៀងអាហារធំបំផុតនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក

(VOVWORLD) - ផ្សារណាត់ស្បៀងអាហារតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APFE) ឆ្នាំ២០១៧បានប្រា រព្ធជាផ្លូវការនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិសឹង្ហបុរី។ នេះជាផ្សារណាត់មួយក្នុង ចំណោមផ្សារណាត់អំពីស្បៀងអាហារដោយទ្រង់ទ្រាយធំបំផុតក្នុងតំបន់។
វៀតណាមចូលរួមផ្សារណាត់ស្បៀងអាហារធំបំផុតនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1 ស្តង់ទំនិញរបស់វៀតណាមក្នុងផ្សារណាត់ APFE (រូបថត៖ Vietnam+)

APFE ឆ្នាំនេះទាក់ទាញការចូលរួមរបស់ប្រទេសនិងតំបន់ដែនដីចំនួន១០ ដែលមានឧត្តមភាពអំពីផលិតកម្មកសិ រុក្ខ ជលផលនិងស្បៀងអាហារដូចជាចិន ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន អូស្ត្រាលី ថៃ វៀតណាមនិង តៃវ៉ាន់(ចិន) ជាមួយស្តង់ទំនិញប្រមាណ២០០ស្តង់។

        ឆ្នាំនេះ វៀតណាមមានសហគ្រាសជាង១០អង្គភាពចំណុះវិស័យកសិផល និងស្បៀងអាហារចូលរួមឧទ្ទេសនាមអំពីផលិតផលជាច្រើនដូចជាអង្ករ កាហ្វេ ជលផល បន្លែផ្លែ ជាដើម។ នេះជាឱកាសល្អដើម្បីសហគ្រាសកសិផលជលផលវៀត ណាមស្វែងរកនិងបើកទូលាយទំនាក់ទំនងអាជីវកម្មជាមួយដៃគូជាច្រើនក្នុងតំបន់។ APFE ប្រព្រឹត្តទៅដល់ថ្ងៃទី២០ វិច្ឆិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ