វៀតណាមចូលរួមមហាសន្និបាត WIPO លើកទី៥៤

វៀតណាមចូលរួមមហាសន្និបាត WIPO លើកទី៥៤ - ảnh 1
រូបថតៈ cheapbridesmaiddresses.biz

(VOVworld)-នាថ្ងៃទី២២កញ្ញា សម័យប្រជុំនៃមហាសន្និបាតអង្គការកម្មសិទ្ធិបញ្ញា ពិភពលោក(WIPO) លើកទី៥៤បានប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវរបស់ស្វីស
ដោយ មានការចូលរួមរបស់តំណាងមកពីប្រទេសជាសមាជិកចំនួន១៨៧ ។
គណៈប្រតិ ភូវៀតណាមដឹកនាំដោយអនុប្រធានក្រសួងវិទ្យាសាស្ត្រនិងបច្ចេក
វិទ្យាលោក​Tran Van Tung ។ ក្នុងមហាសន្និបាតនេះ លោក Tran Van Tung បាន
មានបទថ្លែងមតិ និងជួបសន្ទនាជាមួយអគ្គនាយក WIPO សំដៅសម្តែងទស្សនៈ
មួយ ចំនួនរបស់វៀតណាម ដែលស្តីអំពីទិសដៅកសាងប្រព័ន្ធកម្មសិទ្ធិបញ្ញាលើ
ពិភព លោកនាពេលខាងមុខ។ ជាស្ថាប័នជំនាញ១របស់អ.ស.ប WIPO មានការ
ជួយ ឧបត្ថម្ភប្រទេសជាសមាជិកទាំង១៨៧ ក្នុងការកសាងក្របខ័ណ្ឌគតិយុត្ត
អន្តរជាតិ តុល្យភាព១អំពីកម្មសិទ្ធិបញ្ញា សំដៅឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍
របស់សង្គម។ សម័យប្រជុំនៃមហាសន្និបាតឆ្នាំ២០១៤នេះ នឹងប្រព្រឹត្តទៅដល់
ថ្ងៃទី៣០កញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ